បើមានរូបមន្តល្អៗអាចធ្វើឲ្យអ្នកមានស្បែកសនិងរលោងស្អាតពេញមួយតួខ្លួន តើអ្នកចាំបាច់អីត្រូវចំណាយលុយរាប់ដុល្លារទិញឡេនិងថ្នាំបំប៉នស្បែកផ្សេងៗទៀតនោះ ចង់ដឹងរូបមន្តដែរទេ?
កាហ្វេគឺជាផលិតផលមួយដែលល្អបំផុតក្នុងការប្រឆាំងនឹងស្បែកខូច ស្រអាប់និងព្យាបាលកោសិកាចាស់ៗហើយវាជួយយកសារធាតុរាងដែលលើសនិងកកកុញនៅក្នុងជាលិកាភ្ជាប់។
+វត្ថុធាតុដើមដែលត្រូវការ
-កម្ទេចកាហ្វេ ៥ ស្លាបព្រា
-ប្រេងស្រូវសាលី ៥ ស្លាបព្រា (អាចសួររកទិញបានតាមផ្សារ ម៉ាតនិងផ្សារទំនើប)
-ថង់ផ្លាស្ទិកសម្រាប់រុំ
របៀបធ្វើ៖លាយកម្ទេចកាហ្វេនិងប្រេងស្រូវសាលីចូលគ្នារួចកូរវាឲ្យសព្វសាច់។
របៀបប្រើប្រាស់៖ លាបល្បាយដែលកូររួចត្រង់កន្លែងដែលអ្នកគិតថាស្បែកអ្នកមានបញ្ហានិងចង់ឲ្យវារលោងស្អាតបែបធម្មជាតិ (ពោះ ដៃ ដងខ្លួន កំភួនជើង ប្រអប់ជើង។ល។)។ យកថង់ផ្លាស្ទិកទៅរុំកន្លែងលាបនោះហើយទុកចោលរយៈពេល ៣០ នាទី។ បន្ទាប់មកបកថង់ផ្លាស្ទិកនោះចេញ ហើយធ្វើការម៉ាស្សាត្រង់កន្លែងនោះរយៈពេល ៥ នាទីហើយចាំលាងសម្អាតវាចេញ។
ធ្វើបែបនេះតែ ២ ដងក្នុង ១ សប្ដាហ៍ធានាថានឹងបានស្បែកស្អាតនិងរលោងបែបធម្មជាតិពិតៗ ១០០%។
តើបងប្អូនមានដឹងរូបមន្តស្អីផ្សេងទៀតទេ? បើដឹងជួយខមមិនខាងក្រោមអត្ថបទនេះផង អេតមីននឹងពិនិត្យមើលហើយបើល្អនិងបានផលនឹងយកមកចុះផ្សាយចែករំលែកដល់បងប្អូនយើងដទៃទៀត! ប្រែសម្រួលដោយ៖ ត្នោត