Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ចូលប្លន់​នៅហាង 7-Eleven សាខាទីក្រុងបាងកកដោយប្រើកាំបិត​

បុរសម្នាក់កាន់កាំបិតនិងប្រាក់មួយចំនួន​ដើរចេញ​ពីហាង 7-Eleven ក្នុងទីក្រុងបាងកកក​​ពេលយប់​រំលងអធ្រាត្រចូលថ្ងៃអង្គារ។

នៅម៉ោងប្រហែល ២ ​​រំលងអធ្រាត្រ ថ្ងៃទី ១ ខែកញ្ញា​ប៉ុស្តិប៉ូលិស​ស្រុក Bangkok Yai ត្រូវបានគេ​ជូនដំណឹងអំពី​ហេតុការណ៍នេះ​ក្នុងហាង​ 7 -Even នៅ​ភូមិ Soi Jaran Sanitwong ៨ សង្កាត់ Thaphra។ ​ បុគ្គលិកហាងបាននិយាយថា នៅវេលាម៉ោង ១ យប់ មានបុរសកម្ពស់ខ្ពស់ម្នាក់​​ពាក់អាវពណ៌ក្រហមខោខ្មៅនិងពាក់ម៉ាស់ជិតមុខ​បានយកកាំបិតមកចង្អុលបុគ្គលិក ហើយបុគ្គលិកទាំងអស់រត់គេចទៅក្នុងបន្ទប់មួយ​ដោយចាក់សោរជិត។ ​កាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្រោយពីបុគ្គលិករត់គេចចេញអស់ ជនល្មើសបានដើរទៅរកថតតុដាក់លុយ ដែលនៅពេលនោះមានភ្ញៀវម្នាក់ចូលក្នុងហាងទិញកាហ្វេកំប៉ុង​ ហើយជនល្មើសបន្លំខ្លួនធ្វើជាអ្នកគិតលុយ ដោយស្កេនអីវ៉ាន់និងទទួលលុយពីអតិថិជន បន្ទាប់មកជនល្មើសបានយកលុយហើយដើរចេញពីហាងតែម្តង។ សាក្សីបាននិយាយថាឃើញជនល្មើសដើរឆ្លងផ្លូវហើយចូលក្នុងតាក់ស៊ីមួយគ្រឿង។

តាមការរាយការណ៍ហាង 7 -Even បានបាត់លុយចំនួន ១៤ ០០០ បាត​ ប៉ូលិសបានសន្និដ្ឋានថាជនសង្ស័យប្រាកដជាមានបទពិសោធន៍ធ្វើការជា​អ្នកគិតលុយក្នុងហាង​ពីមុន ព្រោះគេដឹងពីរបៀបប្រើប្រាស់ ម៉ាស៊ីនស្កេននិង​របៀបគិតលុយ។ ប៉ូលិសកំពុងតែធ្វើការពិនិត្យ​កាមេរ៉ាសុវត្ថិភាពនៅខាងមុខហាងដើម្បី​តាមដាននិង​កំណត់អត្តសញ្ញាណជនល្មើស៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

from: https://tnaot.com/km/m/detail/article/9651465