កីឡា
Rashford ខកខានឱកាសមុខទី ២ដង ដល់ថ្នាក់អ្នកគាំទ្រខ្លះថា រូបគេពាក់ស្បែងជើង Phil Jones ទើបស៊ុតមិនចូល
Marcus Rashford ត្រូវបានគេប្រៀបធៀបទៅនឹង Phil Jones បន្ទាប់ពីរូបគេខកខានឱកាសមាសដល់ទៅ២ដង នៅនឹងមុខទី ក្នុងការប្រកួតដែល Manchester United យកឈ្នះ Sheffield United ៣-០។
Rashford បានបញ្ចូនឲ្យ Martial ដើម្បីរកគ្រាប់បាល់នាំមុខដំបូង មុនពេល Martial ដដែលបោះបាល់ឲ្យគេ ដើម្បីរកគ្រាប់បាល់ទី២ ប៉ុន្ដែបែជាស៊ុតខុសទីទៅវិញ។
នៅប៉ុន្មាននាទីបន្ទាប់ Rashford មានឱកាសកាប់មួយជើង ក្រោយទទួលបានបាល់ពីមិត្ដរួមក្រុម Pogba ប៉ុន្ដែបែជាកាប់ខុសទៅវិញ៕
ប្រភព៖ Dailymail