អគ្គិភ័យបានលេបត្របាក់សណ្ឋាគារមួយក្បែរផ្លូវដើរលំហែនៃក្រុង Pattaya កាលពីយប់មិញបានបង្កឱ្យមានការភ្ញាក់ផ្អើលទាំងភ្ញៀវទេសចរនិងបុគ្គលិកនៅក្នុងសណ្ឋាគារនោះ។
អ្នកពន្លត់អគ្គិភ័យត្រូវបានគេជូនដំណឹងអំពីហេតុការណ៍នេះនៅវេលាម៉ោង ១០ យប់នៅឯសណ្ឋាគារមួយភាគខាងត្បូងក្រុង Pattaya ។
ពេលមកដល់កន្លែងកើតហេតុ ក្រុមសារព័ត៌មាន The Pattaya ក្រុមអ្នកពន្លត់អគ្គិភ័យដែលមានរថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿងបានសំដៅទៅរកសណ្ឋាគារកម្ពស់ ៣ ជាន់ត្រូវភ្លើងឆាបឆេះនៅឯបន្ទប់មួយនៃជាន់ទី ៣។ អ្នកពន្លត់ភ្លើងចំណាយពេលប្រហែលកន្លះម៉ោងដើម្បីពន្លត់ភ្លើងឱ្យរលត់អស់។ ភ្លើងបានឆាបឆេះបន្ទប់លេខ ៣០១ និងរាលដាលដល់បន្ទប់លេខ ៣០២ ហើយបន្ទប់ទាំងពីរត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង។
ទោះយ៉ាងណាក៏ដោយ ប៉ូលិសផ្នែកកោសល្យវិច្ច័យកំពុងបន្តការស៊ើបអង្កេតបន្ថែមដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ។ តាមការប៉ាន់ស្មានសណ្ឋាគាររងការខូចខាតប្រហែល ៥០០ ០០០ បាត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news