ក្លឹបហង្សក្រហម Liverpool ដែលជាក្លឹបប្រុងប្រៀបមែនទែនដើម្បីលើកពាន Premier League នោះបានយកឈ្នះក្លឹប Crystal Palace ក្នុងលទ្ធផល 4-0។ លទ្ធផលធ្វើអោយក្លឹបហង្សក្រហមកៀកកិតមែនទែននឹងពានដោយដាច់ពិន្ទុលើកំពូលតារាង Premier League រហូតដល់ ២៣ ពិន្ទុ។
គ្រាប់ទី១របស់Liverpool រកបានដោយសារបាល់ទាត់ Free kick នៅនាទីទី២៣ របស់ Trent Alexander-Arnold។ គ្រាប់ទី២រកបានដោយ Mo Salah គ្រាប់ទី៣ រកបានដោយ Fabinhoដោយស៊ុតបាល់ពីចំងាយបានយ៉ាងល្អ និងចុងក្រោយ Sadio Mane បានបំបែកសំណាញ់ទីនៅនាទីទី ៦៩។
លទ្ធផលនេះគឺធ្វើអោយ Liverpool មាន៨៦ពិន្ទុនៅក្នុងដៃ ដាច់ក្រុមលេខ២ Man City ដែលមានត្រឹម ៦៣ ពិន្ទុ។ នោះមានន័យថា Liverpool ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពាន Premier Leagueផ្លូវការ រឺអាចនឹងឈ្នះពានតែម្តងបើសិន Man City មិនអាចយកឈ្នះ Chelsea បាននាសប្តាហ៏នេះ។
ប្រភព៖ Sky Sports