Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្តៅៗ! អតីតខ្សែការពារម្នាក់របស់ក្លិប Barca សម្រេចចូលនិវត្តន៍ ដោយសារមូលហេតុមួយ

កីឡាករ Jeremy Mathieu អតីតខ្សែការពារកណ្តាលរបស់ក្លិប Barcelona និង Valencia បានចូលនិវត្តន៍ពីបាល់ទាត់បន្ទាប់ពីទទួលរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងការហ្វឹកហាត់នៅសប្តាហ៍នេះ។

អតីតកីឡាករអន្តរជាតិបារាំងរូបនេះ នឹងផុតកុងត្រាជាមួយក្រុម Sporting Li*on ចុងខែមិថុនាខាងមុខ ប៉ុន្តែបើយោងតាមកាសែតអេស្ប៉ាញ Mundo Deportivo អះអាងថាសាមីខ្លួនបានយល់ព្រមបញ្ចប់កិច្ចព្រមព្រៀងគ្នាទៅវិញទៅមកមុនពេលកំណត់ ដោយសម្រេចចូលនិវត្តន៍ក្នុងវ័យ៣៣ឆ្នាំតែម្តង។  

កីឡាករ Mathieu បង្ហាញខ្លួនសរុបបានចំនួន ៥៨២ដងក្នុងអាជីព។ រូបគេលេងជាកីឡាករអាជីពដំបូងនៅវ័យ១៦ឆ្នាំ ជាមួយក្លិបថ្នាលយុវជន Sochaux មុនពេលផ្លាស់ទៅចូលរួមជាមួយ Toulouse នៅឆ្នាំ២០០៥។ ក្រោយមកបានផ្លាស់ទៅលេងនៅ Valencia ក្នុងឆ្នាំ២០០៩ ដោយបង្ហាញខ្លួនបានចំនួន ១២៦ប្រកួត មុនពេលទៅចូលរួមជាមួយ Barcelona ក្នុងឆ្នាំ២០១៤។ លេងនៅ Barcelona បានបីឆ្នាំ រូបគេក៏បានផ្លាស់ទៅ Sporting Li*on ដោយឥតគិតថ្លៃនៅឆ្នាំ២០១៧។

គួរឱ្យដឹងដែរថា Mathieu ធ្លាប់ឈ្នះពានរង្វាន់ជាមួយក្លិប Barcelona ដូចជា Champions League, UEFA Super Cup, FIFA Club World Cup, Copa del Rey,  Spanish Super Cup និង Spanish champion។ ដោយឡែកនៅក្លិប Sporting Li*on ធ្លាប់ឈ្នះពានរង្វាន់ដូចជា Portuguese cup និង Portuguese league cup។ ចំណែកឯនៅក្លិបផ្សេងទៀតក្រៅពីនេះ រូបគេមិនធ្លាប់ឈ្នះជាមួយទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-espana

from: https://tnaot.com/km/m/detail/article/9421484