Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជប៉ុន លុបចោលការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Aegis Ashore

សារព័ត៌មាន Tass បានផ្សាយ នៅព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ថា ជប៉ុនមានគម្រោងលុបចោលការដាក់ពង្រាយ ប្រព័ន្ធការពារដែនអាកាស Aegis Ashore ព្រោះវាអាចបង្កើតឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋ។

ទីភ្នាក់ងារសារព័ត៌មាន Kyodo  បានរាយការណ៍ថា រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន លោក  Taro Kono បានប្រកាស​ កាលពីថ្ងៃទី២៤ ខែមិថុនា ថា អាជ្ញាធរជប៉ុនបានសម្រេចចិត្តលុបចោលគម្រោង ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Aegis Ashore ផលិតដោយអាមេរិក នៅលើអាណាខេត្តមួយចំនួនរបស់ខ្លួន រួមមាន Akita និង​Yamaguchi ។ ការសម្រេចចិត្ដនេះ​ បានធ្វើឡើង នៅក្នុងអំឡុងសម័យប្រជុំ ស្ដីអំពីសន្តិសុខជាតិ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន លោក Taro Kono បានថ្លែងថា កាលពីដើមខែនេះ រដ្ឋាភិបាលជប៉ុន បានសម្រេចពន្យារពេលគម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលបាលីស្ទិក វាយប្រហារពីលើគោក ប្រភេទ Aegis Ashore របស់អាមេរិក។ ការដាក់ពង្រាយមីស៊ីលនេះ ក៏អាចជាការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9421476