Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្ដីម្នាក់រៀបគំរោងអោយប្រុសសហាយស្ទាក់សម្លាប់ប្តីចុងក្រោយជាបខ្នោះទាំងពីរនាក់

កំពង់ស្ពឺ​៖សមត្ថកិច្ចបានបញ្ជូន​ស្រីនិង​ប្រុស​ស​ហាយ ដែល​​ស្ទាក់​សម្លាប់​ប្តី​ខ្លួនឯង ទៅតុលាការបន្ទាប់ពីរៀបគំរោងសម្លាប់ប្តីមិនបានសំរេចរួចមកការបញ្ជូននេះធ្វើឡើងនៅ​រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ បន្ទាប់ពីឃាត់ខ្លួនសហាយកាលពីថ្ងៃទី២៨សីហា២០២០​ បើកយោងតាមមន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​នាំ​ប្រុស​ស​ហាយ មក​ចាំ​កាប់​ប្តី​ខ្លួនឯង​នោះ មានឈ្មោះ ឃឺ​ន ស្រី​រដ្ឋ អាយុ ១៩​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅក្នុង​ភូមិ​អង្គ​តា​ឯក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ។

​ ស្ត្រី​ផិតក្បត់​ប្តី​នោះ បាន​ប្រើល្បិច អោយ​ប្តី​របស់ខ្លួន​ឈ្មោះ ជឿន ធារ៉ា អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​ឯក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ថា​ឲ្យ​ជូនទៅ​ហូប​មី​ហឹរ នៅ​ផ្សារ​ថ្នល់ទទឹង លុះដល់​ម៉ោង ៨ យប់ ទើប​ត្រឡប់​ទៅវិញ​។ ខណៈនោះ ឈ្មោះ ស្រី​រដ្ឋ បាន​ទូរស័ព្ទ​ហៅ ឲ្យ​ឈ្មោះ ធី​ម ធា ហៅ ហ័ង អាយុ​២០​ឆ្នាំ មក​ស្ទាក់​សម្លាប់​ប្តី​ខ្លួនឯង នៅពេល​ពួកគេ ជិះ​តាមផ្លូវ​លេខ ៥១ ដល់​ចំណុច​ខាងត្បូង វត្ត​អង្គ​តា​ឡិ​ក ស្ថិតក្នុង​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ដោយ​ជនសង្ស័យ ឈ្មោះ ធា ជិះ​ម៉ូតូ ម៉ាក​ហុងដា វេ​វ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ 

ប្រភព​ដដែល បាន​បន្តទៀតថា ខណៈ​ប្តី​ប្រពន្ធ​នោះ បានធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ បាន​ឃាត់ ម៉ូតូ​ជនរងគ្រោះ រួច​ឈ្មោះ ស្រី រដ្ឋ ជាប្រពន្ឋបានចុះ​ពីលើ​ម៉ូតូហើយក៏​បាន​យក​ដាវ ពីឈ្មោះធឹមធាជនសង្ស័យកាប់​លើ​ឈ្មោះ ជឿន ធារ៉ា ជាប្តីតែ​កាប់​មិនត្រូវជនរងគ្រោះ ក្រោយឃើញសភាបការណ៍មិនស្រួលជនរងគ្រោះ ក៏ជិះម៉ូតូគេច​ទៅ​បាត់ ចំណែក​ជនសង្ស័យ ធឹមធាបាន​ដឹក​ឈ្មោះ ស្រី​រដ្ឋ មកលេង​សួនច្បារ ខេត្តកំពង់ស្ពឺ​ដេកនៅទីនោះមួយយប់លុះព្រឹកឡើងក៏ត្រូវសម្ថកិច្ចឃាត់ខ្លួនតែម្ត។បន្ទាប់ពីសសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​ទាំងពីរ​នាក់ហើយ​ត្រូវ​ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕​​ផេង​ ភាព

from: https://tnaot.com/km/m/detail/article/9650608