Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ី ត្រៀមលក់មីស៊ីល S-400 ទៅឲ្យប្រទេសជាសមាជិកណាតូ

ប្រទេសតួកគី​​បានក្លាយជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិក (NATO) ដំបូងគេ បានចុះកិច្ចព្រមព្រៀង ទិញប្រព័ន្ធការពារដែនអាកាស ប្រភេទ S-400​ ពីមហាអំណាចរុស្ស៊ី។

ឧបនាយករដ្ឋមន្រ្ដីរុស្ស៊ី លោក Yuri Borisov បានថ្លែង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ថា រុស្ស៊ី​ បានត្រៀមលក្ខណ:រួចរាល់អស់ហើយ សម្រាប់ចុះកិច្ចព្រមព្រៀង លក់ប្រព័ន្ធការពារដែនអាកាស ប្រភេទ S-400 ទៅឲ្យប្រទេសតួកគី។ ករណីនេះ ប្រសិនបើដៃគូ តួកគីសម្ដែពីការចង់បានប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទនេះ។

រុស្ស៊ី បានប្រកាស កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លង​មកថា រដ្ឋាភិបាលទីក្រុងមូស្គូ បានចុះកិច្ចព្រមព្រៀង លក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ប្រភេទ S-400 ក្នុងតម្លៃ ២,៥ពាន់លានដុល្លារអាមេរិកទៅលើ​ឲ្យប្រទេស​តួកគី។ បើតាមកិច្ចព្រមព្រៀងនេះ តួកគីនឹងទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ជាច្រើនគ្រឿងពីរុស្ស៊ី។

តួកគី បានក្លាយជាប្រទេសសមាជិករបស់អង្គការណាតូលើកដំបូង ទិញប្រព័ន្ធមីស៊ីល​ការពារដែនអាកាសពីរុស្ស៊ី។ រីឯរដ្ឋាភិបាលទីក្រុងមូស្គូ​ ធ្លាប់បញ្ជូនមីស៊ីល S-400 ទៅឲ្យប្រទេសតួកគី ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ ការសម្រេចចិត្តរបស់តួកគី ទិញគ្រឿងចម្បាំងពីរុស្ស៊ី បែបនេះ បានធ្វើឲ្យអាមេរិក និងអង្គការណាតូខឹងសម្បាយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក​គំរាមលុបចោលកម្មវិធីលក់ប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក និងយន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឲ្យប្រទេសតួកគី ហើយថែមទាំងគំរាមដាក់ទណ្ឌកម្មទៀតផង។ លើសពីនេះទៀត រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានជំរុញឲ្យទីក្រុងអង់ការ៉ា បោះបង់ចោលកិច្ចព្រម​ព្រៀង ទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ី ជាថ្នូរនឹងការបន្តកិច្ចព្រមព្រៀងលើកម្មវិធី F-35 របស់អាមេរិក៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9421439