Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Conte ប្រាប់​ក្រុមប្រឹក្សា​ក្លិប​ថា លោក​ចង់បាន​កីឡាករ Chelsea ៣​នាក់

អង់គ្លេស ៖ ក្លិប​តោ​ខៀវ Chelsea បាន​ដាក់​តម្លៃ ៨០ លាន​ផោន​លើ​ខ្សែបម្រើ​បារាំង N’Golo Kante របស់ខ្លួន ខណៈ​ដែល​លោក Antonio Conte បាន​ប្តេជ្ញា​ចិត្តនឹង​នាំ​យក​កីឡាករ​រូប​នេះ មក​រួម​ក្រុម Inter Milan ឲ្យ​ទាល់តែ​បាន​។

លោក Antonio Conte ដែល​ធ្លាប់​ជា​អ្នកចាត់ការ​ទូទៅ Chelsea នៅ​ចន្លោះ​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៨ បាន​ប្រាប់​ក្រុមប្រឹក្សា Inter Milan ថា លោក​ចង់បាន​កីឡាករ​ចំនួន ៣​នាក់ ពី​អតីត​ក្លិប​ចាស់របស់លោក​។ គ្រូបង្វឹក​អ៊ី​តា​លី​វ័យ ៥១​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា ក្រៅពី Kante លោក​ចង់បាន​ខ្សែការពារ Emerson Palmieri និង​ខ្សែប្រយុទ្ធ Olivier Giroud បន្ថែម​ទៀត​។

ការ​ចង់បាន​កីឡាករ​ទាំង ៣​នាក់​ខាងលើ​កើតឡើង បន្ទាប់​ពីលោកក​មើលឃើញ​ថា Chelsea បាន​ចុះហត្ថលេខា​នាំ​យក​កីឡាករ Timo Werner, Hakim Ziyech, Ben Chilwell និង Thiago Silva ហើយ​ឆាប់​ៗ​នេះ ពួក​គេ​នឹង​ត្រៀម​ស្វាគមន៍​ខ្សែប្រយុទ្ធ​ឆ្នើម Kai Havertz របស់​ក្រុម Bayer Leverkusen ដែល​គ្រោង​នឹង​មក​ដល់​នៅ​ស​ប្តា​ហ៍​នេះ ជាមួយ​កិច្ចព្រមព្រៀង​មាន​តម្លៃ ៩០​លាន​ផោន​។កត្តា​នៃ​ការ​នាំ​ចូល​កីឡាករ​ច្រើន​បែប​នេះហើយ ដែលនឹង​ធ្វើ​ឲ្យ​កីឡាករ​ចាស់​មួយ​ចំនួន​ក្នុង​ក្រុម​នេះ បាត់បង់​តំណែង​របស់​ខ្លួន សម្រាប់ការប្រកួត​រដូវ​កាល​ក្រោយ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9650381