ក្លិប Real Betis ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសំណើមួយចំនួនដើម្បីចុះហត្ថលេខាយកខ្សែការពារ Mauricio Isla ពីក្លិប Fenerbahce ដោយឥតគិតថ្លៃនៅរដូវក្តៅនេះ។
Betis បានសម្លឹងឃើញពីសក្ដានុពលរបស់ខ្សែការពារសញ្ជាតិឈីលីរូបនេះ ដែលធ្លាប់មានបទពិសោធន៍ក្នុងការលេងឱ្យក្លិបជាច្រើន ដើម្បីមកជួយពង្រឹងក្រុមនៅរដូវកាលក្រោយ។ Isla មានវ័យ ៣២ឆ្នាំធ្លាប់មានបទពិសោធន៍លេងនៅក្លិបដូចជា Udinese, Juventus, Rangers, Marseille, Cagliari និង Fenerbahce។ រូបគេ ក៏ធ្លាប់ជួយឱ្យក្រុមជម្រើសជាតិឈីលីឈ្នះជើងឯក Copa América ២សម័យកាលផងដែរ។
យ៉ាងណាមិញ កីឡាករ Isla ក៏ត្រូវបានក្លិប Sevilla ទាក់ទងឱ្យទៅចូលរួមជាមួយពួកគេផងដែរ ប៉ុន្តែខ្សែបម្រើរូបនេះ ហាក់កំពុងតែយល់ព្រមទទួលសំណើរបស់ Betis ហើយអាចនឹងផ្លាស់មកលេងនៅអេស្ប៉ាញរដូវកាលក្រោយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana