
វីរបុរសរបស់ក្រុមមេឃខៀវ Manchester City កីឡាករ David Silva ត្រូវបានតេស្ដឃើញវិជ្ជមាននូវវីរុស Covid-19។ នេះបើតាមក្លឹប Real Sociedad បានបញ្ជាក់ផ្ទាល់។
កីឡាករវ័យ៣៤ឆ្នាំនេះ បានចូលរួមជាមួយក្រុមស្ថិតក្នុងលីគ La Liga ក្រោយចំណាយពេលជាង១០ឆ្នាំ នៅជាមួយ City ដោយបានបង្ហាញខ្លួនចំនួន ៤៣៦ និងឈ្នះពានចំនួន ១៤។
Real Sociedad បានបញ្ចេញនូវព័ត៌មាននេះ ស្របពេលជាមួយគ្នានៃការបង្ហាញខ្លួនរបស់ Silva មកកាន់ក្លឹបក្នុងកីឡដ្ឋាន Anoeta ផងដែរ៕
ប្រភព៖ BBC