Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ទូរសព្ទ Android បើវាដើរយឺតប្រើគន្លឹះ ១ នេះដើរលឿនគុណនឹងពីរ

មិនថាអ្នកប្រើទូរសព្ទប្រេន Samsung, Oppo, vivo, Huawei ឬប្រេនអ្វីនោះទេឲ្យតែជាពពួកដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android អ្នកអាចប្រើគន្លឹះមួយនេះបាននៅពេលដែលអ្នកមានអារម្មណ៍ថាទូរសព្ទរបស់អ្នកដើរយឺតខុសពីពេលទិញមកប្រើលើកដំបូង។

ដើម្បីធ្វើឲ្យទូរសព្ទដំណើរការលឿនជាងមុនដំបូងអ្នកត្រូវចូលទៅកាន់ Settings ហើយអូសរកពាក្យថា About phone រួចចុចលើវា

បន្ទាប់មកចុចលើពាក្យថា Build number ឲ្យបាន ៧ ដង រួចចាំចុចត្រឡប់ក្រោយទៅ Settings វិញ។

ចំណាំ៖ ចំពោះទូរសព្ទ Samsung រាងខុសប្លែកបន្តិចដោយអ្នកត្រូវចូលទៅកាន់ Settings > About phone > Software information > Build number (ហើយធ្វើធ្វើលំតាមដូចដែលបានពណ៌ខាងលើតាមធម្មតា)។

បន្ទាប់មកទៀតចុចលើសញ្ញាស្វែងរក(រូបកែវពង្រីក) ហើយវាយពាក្យថា Developer Options ហើយចុចលើវា

ចុងក្រោយអូសឡើងលើ ស្វែងរកពាក្យ Window Animation Zoom ឲ្យឃើញរួចចុចលើវា និងជ្រើសរើសយក Animation Zoom 5x ជាការស្រេច។

បន្ទាប់ពីកំណត់មុខងារនេះរួចលោកអ្នកនឹងសង្កេតឃើញថាទូរសព្ទរបស់អ្នកមានដំណើរការដើរលឿនជាមុនជាក់ជាពុំខានឡើយ។ ប្រែសម្រួលដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9650203