Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ.ជ.ប.មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ឆ្នាំ២០២០ឲ្យបានជាង៣សែននាក់

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថាមានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្នីឆ្នាំ២០២០ឲ្យមានចំនួនជាង៣សែននាក់ ។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប.នៅថ្ងៃទី១ខែកញ្ញាបានឲ្យដឹងថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត មានផែនការចុះឈ្មោះ អ្នកបោះឆ្នោតថ្មីចំនួន៣០០.៣៩០ នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន១២៣.២៥១នាក់ ។

គ.ជ.ប.ក៏បានជម្រាបថា អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ មានចំនួន៨.៦២៩.៣៥៧នាក់ និងមានការិយាល័យបោះឆ្នោតប៉ាន់ស្មានឆ្នាំ២០២០មាចំនួន ២៣.៤១៨ការិយាល័យ។

គ.ជ.ប.ក៏បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នេះគឺមានគោលដៅធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាពតាមរយៈ៖ ការលុបឈ្មោះអ្នកបោះឆ្នោត(ដែរបានទទួលមរណភាព ត្រូវដកហូតសិទ្ធិបោះឆ្នោតជាប ណ្តោះអាសន្ន បានផ្លាស់ប្តូរទីលំនៅឋានឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង) ។

ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណុំរឿងរបស់សាម៉ីខ្លួនដោយមានឯកសារសំអាងត្រឹមត្រូវ។ ការចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែល៖ទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី៣ ១ធ្នូឆ្នាំ២០២០ (កើតមុនឬកើតត្រឹមថ្ងៃទី១ខែមករាឆ្នាំ២០០៣) ។ទើបបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ។ មានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះ ឆ្នោតពីមុនមក។

ជាមួយគ្នានោះដែរ គ.ជ.ប បានសម្តែងក្តីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណៈ និងឯកសារគ្រប់គ្រាន់ នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលសាម៉ីខ្លួនកំពុងរស់នៅនឹងត្រូវបោះឆ្នោត ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតនៅពេលបោះឆ្នោត។

សូមជម្រាបថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានរយៈពេល១៩ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9650085