កាលពីថ្ងៃអង្គារបុរសម្នាក់មានទីលំនៅក្នុងតំបន់ Nong Bua Lamphu មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការបដិសេធរបស់អតីតភរិយាដែលមិនព្រមសងថ្លៃបណ្ណាការចំនួន ១០០០០បាត ដែលគាត់ប្រគល់ឱ្យពេលរៀបការជាមួយនាង។
លោកត្រូវបានគេចោទប្រកាន់ថាមានបំណងបាញ់សម្លាប់អតីតប្រពន្ធនៅក្នុងផ្ទះរបស់នាងតែម្តង។ អ្នកស្រី Pomruethai Harakhono អាយុ ៣៣ឆ្នាំ បានប្រាប់ប៉ូលិសថា អតីតស្វាមីដែលនាងបានលែងលះកាលពី ២ឆ្នាំមុន បានបង្ហាញខ្លួនក្នុងផ្ទះរបស់នាងកាលពីព្រឹកថ្ងៃអង្គារដោយទាមទារឱ្យនាងសងថ្លៃបណ្ណាការទៅគាត់។ ស្រ្តីជាប្រពន្ធបានបដិសេធដោយលើកហេតុផលថា នាងបានរៀបការជាមួយប្តីថ្មី ណាមួយលុយទាំងនោះនាងបានចាយអស់បាត់ទៅហើយ។
រូបតំណាង
ជនសង្ស័យព្យាយាមច្របាច់កនាង ប៉ុន្តែត្រូវបានអ្នកជិតខាងជួយអន្តរាគមន៍ ហើយគេក៏រត់គេចបាត់។ ល្ងាចបន្តិចជនសង្ស័យបានត្រឡប់មកផ្ទះនាងម្តងទៀតជាមួយនឹងកាំភ្លើងមួយដើម ហើយគេបានបាញ់ត្រូវជញ្ជាំងផ្ទះ ដែលធ្វើឱ្យសមាជិកគ្រួសាររបស់នាងនិងអ្នកជិតខាងភ័យរន្ធត់យ៉ាងខ្លំាង។ ក្រោយពីបាញ់កាំភ្លើងនៅក្នុងបរិវេណផ្ទះអតីតប្រពន្ធហើយ ជនសង្ស័យបានរត់គេចទៅបាត់។ គ្មាននរណាម្នាក់រងរបួសទេ។ ប៉ូលិសបានប្រមូលគ្រាប់កាំភ្លើងទុកជាភស្តុតាងនិងកំពុងតាមរកជនល្មើសដែលជាអតីតស្វាមីជនរងគ្រោះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The nation thailand