(ញូវដេលី)៖អតីតប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee ដែលបានធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩ កាលពីដើមខែនេះបានទទួលមរណភាពហើយនៅថ្ងៃច័ន្ទម្សិលមិញនេះ ក្នុងអាយុ ៨៤ឆ្នាំបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០។
លោក Pranab Mukherjee បានធ្វើតេស្ត៍វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ ខែសីហា និងបានទទួលមរណភាពដោយសារប្រព័ន្ធសរីរាង្គលែងដំណើការ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្មានសប្តាហ៍មុន។
សូមជ្រាបថា លោកMukherjee ជាអ្នកនយោបាយជើងចាស់ម្នាក់ដែលធ្លាប់បម្រើការជារដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ មុននឹងលោកក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១២ដោយបានកាន់អំណាចរយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ ២០១៧៕