Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ស្បែក​ធំ​” ល្ខោន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​មាន​អាយុ​២០០០​ឆ្នាំ

ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​​មួយ​បែប​មានកំណើត​តាំង​ពី​ស​.​វ​ទី​១មក​​ ដែល​តាម​ការ​ប៉ាន់ស្មាន​គឺ​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ត្បូង​ តែ​ដូនតា​ខ្មែរ​បាន​កែប្រែ​​ឲ្យ​មាន​លក្ខណៈ​ជា​​សិល្បៈ​ខ្មែរ។

ស្បែក​ធំ​គឺ​ប្រើ​សម្ដែង​រឿង​រាម​កេរ្តិ៍​ហើយ​ជា​ទូទៅ​ លេង​ក្នុង​ពិធីបុណ្យ​ធំៗ​ដូច​ជា​ការ​បួងសួង​សុំ​សេចក្ដី​ប្រាថ្នា​អ្វីមួយ, ពិធី​បុណ្យ​សព​ព្រះ​ចៅ​អធិការ​វត្ត​, ពិធីបុណ្យ​សុំ​ទឹកភ្លៀង, បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ ដោយមាន​មហាជន​ច្រើន​កុះករ​ចូលរួម​។​

សិល្បៈ​ស្បែក​នេះ​នៅ​​បន្ត​លេង​ដល់​បច្ចុប្បន្ន​នេះ​ក្រោយ​ជះឥទ្ធិពល​លើ​ ល្ខោន​ស្បែក​ណាំង​ថៃ​ នា​សម័យ​សុខោទ័យ និង​អយុធ្យា។​ ឧបករណ៍​នៃ​ល្ខោន​​ស្បែក​ធំ​មាន​ដូច​ជា​ផ្ទាំង​ក្រណាត់​.ស, ផ្ទាំង​តួ​សម្ដែង​ធ្វើ​អំពី​ស្បែក​គោ ​ឆ្លាក់​ចេញ​ជា​ក្បូរក្បាច់​រចនា​ មាន​រូប​ព្រះ​រាម, ព្រះ​លក្សណ៍, ឥន្ទ្រ​ជិត នាង​សេដា និង​ភ្លើងបំភ្លឺ (លលាដ៍​ដូង​ដុត, គំនរ​ឧស, ភ្លើង​ចន្លុះ)។​

ល្ខោន​ស្បែក​ធំ ឬ​ល្ខោន​ស្រមោល​ស្បែក​ធំ គឺ​ជា​ល្ខោន​​មាន​វ័យ​ចំណាស់​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥៕ កែ​សម្រួល៖ Wow Cambodian ​

from: https://tnaot.com/km/m/detail/article/9420241