
តារាសម្តែងលោក Woo Do Hwan ត្រៀមចូលបំពេញកាតព្វកិច្ចយោធានៅខែកក្កដាខាងមុខនេះ ។
នៅថ្ងៃទី២៤ ខែមិថុនាប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាលោក Woo Do Hwan ដែលជាតួអង្គក្នុងខ្សែភាពយន្តភាគកូរ៉េដ៏ល្បី The King: Eternal Monarch របស់ស្ថានីយទូរស្សន៍ SBS នឹងក្លាយជាខ្សែភាពយន្តចុងក្រោយរបស់គាត់ ។
ម្ចាស់ផលិតកម្មរបស់គាត់ KeyEast បានបញ្ជាក់ក្នុងសារព័ត៌មានថា តារាសម្តែងលោក Woo Do Hwan នឹងចូលរួមក្នុងជួរកងទ័ពនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ គួរបញ្ជាក់ដែរថា ចូលបម្រើក្នុងយោធារបស់លោកនាពេលនេះ គឺគ្មានព្រឹត្តិការណ៍ផ្លូវការណាមួយដូចជាការលាគ្នា ឬសន្និសីទកាសែតជាមួយអ្នកគាំទ្ររបស់គាត់នោះទេ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop