Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន ជាលើកទី៥ ខណៈការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅតែបន្ត

(បាងកក)៖ កាលពីថ្ងៃចន្ទម្សិលមិញ គណៈរដ្ឋមន្រ្តីថៃបានអនុម័តការពន្យារពេលមួយខែទៀត សម្រាប់ការដាក់ប្រទេសក្នុងគ្រាអាសន្នគឺរហូតដល់ចុងខែកញ្ញានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ខណៈដែលក្រុមសកម្មជននិសិ្សត នៅតែបន្តប្រមូលផ្តុំគ្នាប្រឆាំងនឹងរាជរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bangkokpost នៅថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថាការសម្រេចចិត្តរបស់គណៈរដ្ឋមន្រ្តីគឺជាការឆ្លើយតបទៅនឹងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពCovid-19 (CCSA) ។ លោក Anucha បាននិយាយថាការសម្រេចពន្យាពេលនេះគឺជាលើកទី៥ហើយ ចាប់តាំងពីខែមីនា ហើយវាជាវិធានការរបស់រដ្ឋាភិបាលក្នុងការអនុវត្តការការពារជំងឺCovid-19។ ប្រទេសថៃមិនមានករណីឆ្លងក្នុងតំបន់ជិត៣ខែមកហើយ គ្រប់ករណីទាំងអស់ក្នុងរយៈពេលនេះសុទ្ធតែជាករណីនាំចូល។ ទន្ទឹមនឹងការដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទី៥នេះ គេសង្កេតឃើញថាក្រុមបាតុករនិស្សិតនៅតែបន្តប្រឆាំង​​តវ៉ា នឹងបាន​ប្រមូលផ្តុំ​គ្នា​នៅ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក ដោយ​មិនបានអនុវត្តតាមការណែនាំ​របស់​រដ្ឋាភិបាលក្នុង​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩នោះឡើយ។

សូមជម្រាបជូនថា បាតុកម្មដែល​ដឹកនាំ​ដោយក្រុម​និស្សិត ​និង​ក្រុម​យុវជន​សេរីមាន​គោលបំណង​ដាក់​សម្ពាធ​​រដ្ឋាភិបាលលោកប្រាយុទ្ធឲ្យ​រំលាយសភា, សរសេរ​ធម្មនុញ្ញ​សារជាថ្មី, និង​ការកែទម្រង់អំណាចរាជានិយម៕

from: https://tnaot.com/km/m/detail/article/9650064