Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផែនការ​នាំ​ចេញ​អង្ករ​៨០​ម៉ឺន​នៅ​ឆ្នាំ​នេះ​សម្រេច​ដែរ​ទេ ខណៈ​៨​ខែ​ទើបតែ​បាន​ជាង​៤៤​ម៉ឺន​តោន ?

រាជធានី​ភ្នំពេញ ៖ កាលពី​ពីរ ឬ​បី​ខែ​មុន​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រំពឹង​ថា​ក្នុង​ឆ្នាំ ២០២០ កម្ពុជា​អាច​នឹង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស​បាន​យ៉ាង​ហោច​ណាស់​៨០​ម៉ឺន​តោន ដោយ​ឈរ​លើ​សន្ទុះ​នៃ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ ២០២០ ។

បើ​តាម​របាយការណ៍​កន្លង​មក ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស​បាន​ប្រ មា​ណ​ជាង​៣៩​ម៉ឺន​តោន ដែល​មាន​កំណើន​ខ្ពស់​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ ។ តាម​រយៈ​កំណើន​នេះ សហព័ន្ធ​ស្រូវ​អង្ករ​និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​បាន​រំពឹង​ថា​ឆ្នាំ ២០២០​នេះ យ៉ាង​ហោច​ណាស់​ក៏​កម្ពុជា​អាច​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​៨០​ម៉ឺន​តោន​ដែរ ។ ក៏​ប៉ុន្តែ​បើ​ក្រលេក​មក​មើល​តួលេខ​នៃ​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៨​ខែ​នេះ​ឃើញ​ថា​ទើបតែ​នាំ​ចេញ​បាន​ជាង​៤៤​ម៉ឺន​តោន​ប៉ុណ្ណោះ ។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម អោយ​ដឹង​ថា ក្នុង​ខែសីហា​២០២០​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ប្រមាណ​ជាង​២២​ពាន់​តោន ធៀប​នឹង​ខែសីហា​ឆ្នាំ​មុន មានការ​ថយ​ចុះ​ដល់​ទៅ​៣៤,៩៧​ភាគរយ ។ ដូច្នេះ​នៅ​សល់​៤​ខែ​ទៀត រហូត​ដល់​ដាច់​ឆ្នាំ តើ​កម្ពុជា​អាច​នឹង​សម្រេច​បានការ​នាំ​ចេញ​៨០​ម៉ឺន​តោន​ដែរ​ទេ ?

បើ​តាម​លោក​លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើក​ឡើង​ថា ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស​៨០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០២០​នេះ នៅ​មិន​ទាន់​ដឹង​ថា​បាន​ឬ​មិន​បាន​នៅឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ ខាង​សហព័ន្ធ​ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​បា​នៅឡើយ ។

លោក​បាន​បន្ត​ថា « ចាំ​មើល​ដល់​ដាច់​ខែកញ្ញា​នេះ​សិន​ទើប​អាច​វាយតម្លៃ បាន​ថា​តើ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស​បាន​សម្រេច​៨០​ម៉ឺន​តោន ឬ​យ៉ាងណា »​។

លោក​បន្ត​ថា ចំពោះ​បរិមាណ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ក្នុង​ខែសីហា​កន្លង​ទៅ​នេះ គឺ​មិន​មាន​ទីផ្សារ​នាំ​ចេញ​នោះ​ទេ គឺ​ដោយសារ​តែ​អាកាសធាតុ ព្រោះ​ដូច​បានដឹង​ហើយ ក្នុង​ខែ​មុន​ៗ​នេះ មាន​គ្រោះ​រាំង​ស្ងួត​មិន​អាច​អោយ​កសិករ​ប្រមូល​ផល​សម្រាប់​ស្តុក​ទុក​និង​កិន​នាំ​ចេញ​បាន​ហើយ​ស្រូវ​ខ្លះ​ត្រូវ​ខូច ដូច្នេះ​ហើយ​ទើប​មិន​មាន​អង្ករ​ដើម្បី​នាំ​ចេញ ។ សម្រាប់​ទីផ្សារ​អង្ករ​កម្ពុជា​នៅ​តែ​មាន​តម្រូវការ​ដដែល ព្រោះ​កុងត្រា​ទិញ​អង្ករ​ទិញ​នៅ​ច្រើន​តែ​យើង​បាន​លុប​កុងត្រា​ខ្លះ​ចោល​ដោយសារ​តែ​មិន​មាន​អង្ករ​ផ្គត់ផ្គង់​អោយ​គេ ។

បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ ២០២០​នេះ អង្ករ​កម្ពុជា​បាន​ចេញ​ទៅ​កាន់​គោលដៅ​ចំនួន​៥៩​ប្រទេស ក្នុង​នោះ​ប្រទេស​ចិន ឈរ​លំដាប់​ទី​១ មាន​បរិមាណ​ជាង​១៥៩​ពាន់​តោន លំដាប់​ទី​២​ប្រទេស​បារាំង​ប្រមាណ​ជាង​៥៦​ពាន់​តោន ប្រទេស​ហ្គា​បុ​ង ឈរ​លំដាប់​ទី​៣ មាន​បរិមាណ​ជាង​៣៤​ពាន់​តោន ប្រទេស​ម៉ា​ឡេ​ស៊ី​លំដាប់​ទី​៤​មាន​ចំនួន​ជាង​២៣​ពាន់​តោន ប្រទេស​អូស្ត្រាលី​ឈរ​លំដាប់​ទី​៥​មាន​ចំនួន​ជាង​២០​ពាន់​តោន ប្រទេស​ហូ​ឡង់​លំដាប់​ទី​៦​មាន​ចំនួន​១៨​ពាន់​តោន វៀតណាម​ទី​៧​មាន​ចំនួន​ជិត​១៣​ពាន់​តោន ប្រទេស​អង់គ្លេស​ឈរ​លំដាប់​ទី​៨​មាន​ចំនួន​ជាង​១១​ពាន់​តោន ប្រទេស​ប្រុយ​ណេ​លំដាប់​ទី​៩ ក្នុង​បរិមាណ​១០​ពាន់​តោន​កន្លះ និង​ប្រទេស​អេ​ស្ប៉ា​ញ​លំដាប់​ទី​១០​មាន​ចំនួន​ជាង​១០​ពាន់​តោន ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9649975