Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឧទ្យាន Nong Nooch ​បើកឱ្យអ្នកមកពីក្រុងបាងកក និងខេត្តចំនួន៦​ចូលទស្សនា​ឥតគិតថ្លៃ

ឧទ្យានត្រូពិច Nong Nooch ជាឧទ្យានផ្កាធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមានទីតាំងនៅជិត​ក្រុង Pattaya ក្នុងខេត្ត​ Chonburi នឹងផ្តល់ជូនការចូលទស្សនាដោយឥតគិតថ្លៃដល់ប្រជាជនមកពីខេត្តចំនួន ៦ និង​​ស្រុកចំនួន១០ ​​នៃទីក្រុងបាងកកនៅខែកក្កដាខាងមុខនេះ។

ស្រុកទាំង ១០ នៅទីក្រុងបាងកករួមមាន៖ Bangkhen, Saimai, Don Muang, Lak Si, Chatuchak, Buengkum, Bangkapi, Lat Phrao, Wangthonglang និង Huai Khwang។ រីឯខេត្តទាំង៦ មានដូចជា Ayutthaya, Sing Buri, Ang Thong, Chai Nat, Samut Prakarn និង Chachoengsao ។

ប្រជាជនដែលរស់នៅក្នុងតំបន់​បានរៀបរាប់ខាងលើ​​ គឺគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ ក៏អាចចូលទស្សនាដោយឥតគិតថ្លៃគ្មានដែនកំណត់ពេញមួយខែនៃខែកក្កដាបាត់ទៅហើយ។ លោក Kampol Tansajja បានមានប្រសាសន៍ថា យុទ្ធនាការចូលរួមដោយសេរីនេះត្រូវបានបង្កើតឡើងដើម្បី​សុភមង្គល​ប្រជាជនថៃ និងជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យវិស័យទេសចរណ៍ក្នុងស្រុកមានដំណើរការឡើងវិញ បន្ទាប់ពីច្បាប់រឹតបន្តឹងត្រូវបានផ្អាក។ ​

ឧទ្យានត្រូពិក Nong Nooch ​​​បានរៀបចំនូវភាពទាក់ទាញនិងសកម្មភាព​មួយចំនួនដូចជា ការតាំងពិព័រណ៍ដាយណូស័រ សួន​ដំបងយក្ស របាំវប្បធម៌ និងការបង្ហាញដំរីចំនួនពីរដងក្នុងមួយថ្ងៃរាល់ចុងសប្តាហ៍ និងថ្ងៃសម្រាក។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9419873