Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួនម្នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃពុធរដ្ឋាភិបាលថៃបានរាយការណ៍ថា ថៃមានករណីថ្មីនៃ​អ្នកឆ្លងមេរោគកូវីដ-១៩ចំនួនម្នាក់ ​ដែលជាជនជាតិថៃ​​ត្រឡប់មកពីប្រទេសហ្វីលីពីន​។

រូបតំណាង

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩បាន​មានប្រសាសន៍ថាប្រទេសថៃមាន ៣០ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺថ្មីក្នុងតំបន់។ លោក​បន្ថែមថា នេះជាមោទនភាពមួយដែលបង្ហាញអំពី​​សមត្ថភាពរបស់ប្រជាជនថៃ អាចធ្វើឱ្យប្រទេសនេះរួចផុតពីជំងឺនេះអស់រយៈពេលមួយខែ​។ ​អ្នកឆ្លងថ្មីគឺជាបុរសអាយុ ៣១ឆ្នាំ ធ្វើការនៅក្នុងភោជនីយដ្ឋានមួយក្នុងប្រទេសហ្វីលីពីន។ គាត់បានវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី១៧ ខែមិថុនាហើយត្រូវបានគេដាក់ឱ្យនៅមជ្ឈមណ្ឌលដាច់ដោយឡែកនៃទីក្រុងបាងកក។ គាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩​កាលពីថ្ងៃចន្ទ ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ រហូតមកដល់ពេលនេះមានជនជាតិថៃចំនួន ៩៦៧នាក់ហើយដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីនវិញ។ ក្នុងចំណោមពួកគេ​មាន ២នាក់ដែលបានឆ្លងជំងឺ។ ​ប្រទេសថៃមានអ្នកឆ្លងជំងឺសរុប​ចំនួន ៣១៥៧នាក់ ក្នុងនោះមាន ៣០២៦នាក់ បាន​បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ រីឯ​អ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។ ​

រូបតំណាង

អ្នកឆ្លងជំងឺកូវីដ-១៩នៅលើពិភពលោកបានកើនឡើងដល់ ៩.៣៥លាននាក់ និងមានចំនួនអ្នកស្លាប់សរុប​កើនឡើងដល់ ៤៧៩៨០៦នាក់។ ​អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា ប្រទេសនៅក្នុងពិភពលោកកំពុងមានការព្រួយបារម្ភទៅលើបញ្ហាជំងឺនេះ។ សហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនបំផុតគឺ ២.៤២លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១២៣៤៧៣នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃឈរនៅចំណាត់ថ្នាក់ទី៩៣ ក្នុងចំណោមប្រទេសដែលរាតត្បាតដោយមេរោគកូវីដ-១៩នៅលើពិភពលោក។ 

កែសម្រួលដោយ៖​ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9419764