ភ្នំពេញ៖ សង្ស័យជាករណីភ្លើងប្រច័ណ្ឌទើបបុរសជាប្តីដកកាំភ្លើងខ្លីគំរាមរកបាញ់ប្រពន្ធចំណែកម្តាយក្មេកនិងឪពុកក្មេករត់ចែកជើងគ្នាព្រាត។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅចំនុចក្លិបហាត់ប្រាណដើម្បីសុខភាពផ្លូវបេតុងភូមិឬស្សី៣សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។
តាមការបង្ហើបឲ្យដឹងពីម្តាយបង្កើតនារីរងគ្រោះជាប្រពន្ធបានឲ្យដឹងថាកូនស្រីរបស់គាត់មានឈ្មោះទុយ រាសី អាយុ២៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅចំនុចកើតហេតុខាងលើ
ចំណែកបុរសជើងខ្លាំងជាប្តីមានឈ្មោះហាវ ប៉ាវថុងអាយុ ៤៩ឆ្នាំមុខរបរយោធាស្នាក់នៅជាមួយគ្នា ស្ត្រីជាម្តាយនារីរងគ្រោះខាងលើបានបន្តទៀតថាជារៀងរាល់ថ្ងៃកូនប្រសាចិត្តកំណាចរូបនេះតែងតែរករឿងកូនស្រីគាត់ជាច្រើនលើកច្រើនដងមកហើយថែមទាំងគំរាមអារ ក កូនស្រីគាត់ថែមទៀតផងលុះដល់ថ្ងៃកើតហេតុខាងលើជនសង្ស័យបានយកកាំបិតនិងកាំភ្លើងមកភ្ជង់គំរាមប្រពន្ធរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យទី២និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះទៅអន្តរាគមន៍ភ្លាមៗនិងឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជនទៅធ្វើការសាកសួនៅបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌមានជ័យ។
បច្ចប្បន្នជនសង្ស័យរួមនិងអាវុធខ្លីជាវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ដោយ៖សួង សាម