Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Fincy ប្រកាសស្វែងរកទូតសុច្ឆន្ទ: តំណាងឱ្យយីហោផ្លូវការរបស់ខ្លួននៅកម្ពុជា

ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Fincy បានប្រកាសស្វែងរកទូតសុច្ឆន្ទ: តំណាងឱ្យយីហោផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីប្រកួតប្រជែងដែលមានឈ្មោះថា “ក្លាយជាទូតសុឆន្ទៈប្រចាំ Fincy”។ កម្មវិធីនេះបានចាប់ផ្ដើមផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធបណ្ដាញសង្គម របស់ក្រុមហ៊ុន Fincy ដូចជា Facebook ក៏ដូចជា នៅលើ កម្មវិធីបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ YouAdMe ផងដែរ។

កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងក្នុងគោលបំណងធ្វើការទាក់ទាញអ្នកមានឥទ្ធិពលកំពូលៗ នៅលើបណ្ដាញសង្គម (Influencer) ក៏ដូចជាអ្នកមានឥទ្ធិពលជំនាន់ថ្មីនៅក្នុងប្រទេសកម្ពុជាផងដែរ។ ​អ្នកឈ្នះកំពូលចំនួនដប់នាក់នឹងក្លាយជាអ្នកតំណាងរបស់ក្រុមហ៊ុន Fincy នៅក្នុងប្រទេសកម្ពុជា ហើយនឹងទទួលបានជ័យលាភីក្លាយជាឯកអគ្គរាជទូតប្រចាំ Fincy។

លោក Lim Ming Wang សហស្ថាបនិករបស់ក្រុមហ៊ុន Fincy បានមានប្រសាសន៍ថា “ប្រជាជនកម្ពុជាជាពិសេស យុវជនកម្ពុជាតែម្ដង កាន់តែមានភាពលេចធ្លោ និងភាពស៊ីវីល័យតែខ្លាំងឡើងៗ។ កម្មវិធីប្រកួតប្រជែងនេះ មានបំណងដើរតួជាវេទិកាមួយដែលជួយផ្ដល់ភាពអង់អាចដល់យុវជនកម្ពុជា ក្នុងការបង្ហាញពីគំនិតរបស់ខ្លួនប្រកបដោយភាពច្នៃប្រឌិត និងសម្រេចនូវសមត្ថភាព ក្នុងការបញ្ចេញឥទ្ធិពលរបស់ខ្លួន ខណៈដែលនឹងនាំមកនូវការរំភើបកាន់តែខ្លាំងឡើងសម្រាប់ទិដ្ឋភាពឌីជីថលនេះ”។ ប្រជាជនកម្ពុជាទាំងអស់សុទ្ធតែអាចចូលរួមនៅក្នុងកម្មវិធី “ក្លាយជាឯកអគ្គរាជទូតប្រចាំ Fincy” នេះបាន។

បើតាមលោក Lim “ឯកអគ្គរាជទូតប្រចាំ Fincy របស់យើង នឹងទទួលបានឱកាសជាច្រើននាពេលអនាគតដើម្បីបង្ហាញ និងអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត នៅពេលដែលយើងពង្រីកផែនការទីផ្សាររបស់យើងនៅទូទាំងប្រទេសកម្ពុជាទាំងមូល។ បន្ថែមពីលើចំណុចនេះ បទពិសោធន៍ឌីជីថលដែលពួកគាត់នឹងទទួលបាន នឹងជួយឱ្យពួកគាត់ត្រៀមលក្ខណៈបានកាន់តែល្អប្រសើរក្នុងការបំពេញតួនាទីក្នុងកម្រិតមួយកាន់តែខ្ពស់ និងរឹតតែសំខាន់ខ្លាំងថែមទៀត។

ពួកគាត់នឹងរៀបចំយុទ្ធសាស្រ្តទីផ្សារឌីជីថល ពង្រឹងជំនាញបង្កើតខ្លឹមសារ ដើម្បីបង្កើនឥទ្ធិពលទៅលើការសម្រេចចិត្តទិញរបស់អតិថិជន។ ខ្ញុំពិតជាមានក្ដីរំភើបរីករាយចំពោះយុទ្ធនាការនេះខ្លាំងណាស់ ហើយក៏រំភើបចំពោះឥទ្ធិពលដែលយើងសង្ឃឹមបេក្ខភាពចូលរួមនឹងមានផងដែរ។ នេះគឺជាពេលវេលាសម្រាប់ពួកគាត់ក្នុងការបញ្ចេញពន្លឺដ៏ចែងចាំង និងលើកកម្ពស់សុខុមាលភាពនៅក្នុងប្រទេស។ យើងពិតជាមានមោទនភាពដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងដែលបានក្លាយជាផ្នែកមួយនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ហើយយើងខ្ញុំទន្ទឹមរង់ចាំមើលដើម្បីប្រកាស ម្ចាស់ជ័យលាភីកំពូលទាំងដប់នាក់នេះ” នេះបើតាមការបញ្ជាក់របស់លោក Lim Ming Wang សហស្ថាបនិករបស់ក្រុមហ៊ុន Fincy។

សូមជម្រាបថា តាមរយៈ កម្មវិធី “ក្លាយជាឯកអគ្គរាជទូតប្រចាំ Fincy”​ឯកអគ្គរាជទូតប្រកបដោយ សក្ដានុពល ទាំងអស់របស់ Fincy ត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការបង្កើតខ្លឹមសារ ហើយធ្វើការផ្សព្វផ្សាយខ្លឹមសារទាំងនោះនៅលើបណ្ដាញសង្គមរបស់ខ្លួនដើម្បីបង្កើតអ្នកគាំទ្រ និងធ្វើឱ្យខ្លួនឯងក្លាយជា អ្នកដឹកនាំគំនិតសំខាន់ៗនៅក្នុងវិស័យទីផ្សារឌីជីថល។

បេក្ខភាពប្រកួតប្រជែងម្នាក់ៗ ធ្វើយ៉ាងណាឱ្យមានមិត្តភក្កិ និងអ្នកគាំទ្រកាន់តែច្រើន ចុះឈ្មោះបើកគណនី Fincy តាមរយ:កម្មវិធីទូរស័ព្ទ។ បេក្ខភាពប្រកួតប្រជែងតម្រូវអោយចែករំលែក (share) តំណអញ្ជើញ (invite links) ទៅឱ្យមិត្តភក្កិរបស់ខ្លួនចុះឈ្មោះបង្កើតគណនីនៅ Fincy តែប៉ុណ្ណោះ។

បេក្ខភាពឈានមុខគេចំនួនដប់នាក់នៃយុទ្ធនាការនេះ នឹងត្រូវជ្រើសរើសឱ្យធ្វើជាឯកអគ្គរាជទូតប្រចាំ Fincy ហើយនឹងក្លាយជាមុខមាត់សាធារណៈរបស់ក្រុមហ៊ុន និងចូលរួមព្រឹត្តិការណ៍ទីផ្សាររបស់ Fincy នៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ម្ចាស់ជ័យលាភីនឹងទទួលបានរង្វាន់ ធំជាងគេជាសាច់ប្រាក់ចំនួន ២,០០០ ដុល្លារអាមេរិក។

from: https://tnaot.com/km/m/detail/article/9419437