សុខភាព៖ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ក្នុងរដូវភ្លៀង ជួយឱ្យយើងចៀសផុតពីជម្ងឺផ្សេងៗ។ ខាងក្រោមនេះ ជាការណែនាំពីប្រភេទអាហារមួយចំនួន ដែលគួរ និងមិនគួរ ឬកាត់បន្ថយបរិភោគ ក្នុងរដូវភ្លៀង។
– ជៀសវាងបន្លែឆៅ
– ពិសារផ្លែឈើ ដូចជាផ្លែប៉ោម ផ្លែស្វាយ និង ផ្លែទទឹមជាដើម
– កុំពិសារផ្លែស្វាយច្រើនពេក ព្រោះវាអាចបណ្តាលឱ្យកើតមុនលើផ្ទៃមុខ
– បង្កើនការញ៉ាំបន្លែរសជាតិល្វីង ដូចជាស្តៅ ស្ពៃពួយឡាំង ស្ពៃក្តោប និង ផ្កាខាត់ណា
– កាត់បន្ថយពិសារអាហារចៀន ឬ បំពង ដែលពិបាករំលាយ ព្រោះក្នុងរដូវភ្លៀង ប្រព័ន្ធរំលាយអាហារមានភាពយឺតយ៉ាវ
– ជៀសវាងការពិសារសាច់ត្រី និង សាច់ជ្រូក តែគួរពិសារសម្ល និង ស៊ុប
– ផឹកទឹកឱ្យបានគ្រប់គ្រាន់ និង ធ្វើលំហាត់ប្រាណ
– ផឹកកាហ្វេ និង តែ ក្នុងបរិមាណល្មមៗ កុំពិសាច្រើនពេក វាអាចបណ្ដាលឱ្យខ្សោះជាតិទឹកក្នុងរាងកាយ
– អាចពិសាតែឧណ្ហៗ លាយជាមួយ ទឹកឃ្មុំ ខ្ញី តាមចំណង់ចំណូលចិត្ត
– ជៀសវាងត្រូវទឹកភ្លៀង ព្រោះវាអាចធ្វើឱ្យអ្នកឈឺ និង ឆ្លងមេរោគផ្សេងៗតាមរយៈទឹកភ្លៀង ព្រោះបច្ចុប្បន្ននេះ ភ្លៀងនាំមកនូវជាតិទឹកអាស៊ីតមកជាមួយគ្នា៕