Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាតុករ​ច្រើន​ម៉ឺ​ន​នាក់នាំគ្នាធ្វើបាតុកម្មដង្ហែក្បួនប្រឆាំង​​ប្រធានាធិបតី​បេឡា​រុស

ទីក្រុង​មីន​ស្ក៍រដ្ឋ​ធានី​បេឡា​រុស​ជួប​ប្រទះ​បាតុកម្ម​ធំ​លើក​ទី​៣ ចាប់តាំងពី​ប្រធានាធិបតី លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​មក។ នា​ថ្ងៃ​ទី​៣០ ខែសីហា បាតុករ​ច្រើន​ម៉ឺន​នាក់ បាន​លើកគ្នា​ហែ​ក្បួន​តាម​ដង​វិ​ថី​ទាំងឡាយ​នៃ​រដ្ឋធានី​បេឡា​រុស នាចុង​ស​ប្ដា​ហ៍​ទី​៣​ក៏​ទោះជា​មានវត្តមាន​ជាច្រើន​របស់​ប៉ូលិស​និង​កង​យោធា​ដែល​ពាក់​ម៉ាស​និង​ប្រដាប់​អាវុធ​ក្ដី ។

នេះ​ជា​បាតុកម្ម​ដ៏ធំ​ដែល​មាន​អ្នកចូលរួម​ច្រើន​ជាង​បាតុកម្ម​ធំ​នា​ចុង​ស​ប្ដា​ហ៍​មុន​ផង ។ យោងតាមប្រភពសារព័ត៌មាន AFP ថា​ការ​ប្រមូល​ផ្ដុំ​មនុស្ស​តវ៉ា​ហាក់​មាន​មាន​គ្នា​ច្រើន​ជាង២អាទិត្យ​​​មុន ដោយ​មនុស្ស​ប្រមាណ​ជា​១០០.០០០​នាក់​បាន​ចូលរួមដង្ហែក្បួន។ កងកម្លាំង​សន្តិសុខ​បាន​ធ្វើ​អន្តរាគមន៍​ពេល​ចាប់ផ្ដើម​បាតុកម្ម ដោយ​ចាប់ខ្លួន​មនុស្ស​១២៥​នាក់ ។ នោះ​ជា​ការ​អះអាង​របស់​ក្រសួងមហាផ្ទៃ ។ ប៉ូលិស​មិន​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់បែក​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក​ឬ​គ្រាប់​កៅស៊ូ​ដូច​ធ្លាប់​ប្រើ​ប្រឆាំង​បាតុកម្ម​លើក​មុន​ៗ​ឡើយ ។

មុន​នេះ​អាជ្ញាធរ​បេឡា​រុស​បាន​ដកសិទ្ធិ​ស្នាក់​អាស្រ័យ​របស់​អ្នកកាសែត​បរទេស​ជា​ច្រើន​នាក់។ តាំងពី​ចាប់ផ្ដើម​កើត​មាន​ចលនា​តវ៉ា​មក​បណ្ដា​អ្នកកាសែត​ក្នុង​ស្រុក និង​បរទេស ជា​កម្មវត្ថុ​នៃ​ការ​គាបសង្កត់​និង​មួយ​ចំនួន​ត្រូវ​ឃាត់ខ្លួន​រយៈពេល​ខ្លី ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9649197