កម្មពីរយ៉ាងគឺកុសលកម្មនិងអកុសលកម្មដែលសត្វលោកធ្វើក្នុងពេលបច្ចុប្បន្ន កម្មខ្លះឱ្យផលភ្លាមៗ ឯកម្មខ្លះទៀតនៅក្នុងអនាគតជាតិ គឺកម្មនេះមិនបាត់បង់ទៅណាឡើយ ។ កម្មនេះបានបែងចែកមនុស្សជា៤ពួកគឺៈ
១- មនុស្សមនុស្សោ មានរូបជាមនុស្ស ចិត្តជាមនុស្ស ជាមនុស្សធម៌ ។
២- មនុស្សទេវោ មានរូបរាងជាមនុស្ស ចិត្តជាទេវតា មានសីល មានធម៌ខ្ពង់ខ្ពស់ ។
៣- មនុស្សបេតោ រូបជាមនុស្ស តែចិត្តជាប្រេត លំបាកវេទនាដូចសត្វប្រេត ។
៤- មនុស្សតិរច្ឆានោ មានរូបរាងជាមនុស្ស តែចិត្តជាសត្វតិរច្ឆានជាចិត្តសាហាវយង់ឃ្នង ។
បើទោះជាវណ្ណៈណាក៏ដោយ ជាស្តេចផែនដីក្តី, នាម៉ឺនមន្ត្រីក្តី, រាស្ត្រសមញ្ញក្តី បើក្នុងបច្ចុប្បន្ននេះប្រព្រឹត្តអាក្រក់ សាងបាបកម្ម កាចសាហាវយង់ឃ្នង នឹងត្រូវចាត់ចូលក្នុងជំពូកមនុស្សបេតោ ឬមនុស្សតិរច្ឆានោ ។
ប៉ុន្តែបើប្រព្រឹត្តល្អ សាងកុសលធម៌ សាងបារមី បំពេញនូវគុណប្រយោជន៍នឹងត្រូវចាត់ចូលក្នុងជំពូកមនុស្ស មនុស្សោ ឬមនុស្សទេវោ ជាអ្នកមានចិត្តសន្តោស ប្រព្រឹត្តតែសុចរិតធម៌។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព