ស្បែកប្រអប់ជើងគ្រើម បែកស្រកា ស្ងួត ប្រេះកែងជើង និងមានខ្មៅរដិបរដុបនាំឲ្យមើលទៅអាក្រក់មើលឬមិនស្អាតដូចដែលចិត្តអ្នកចង់បាន ទាំងនេះសុទ្ធតែជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ឲ្យមែនទែន។
ជាពិសេសមនុស្សស្រីហ្នឹងតែម្ដងត្រូវស្អាតតាំងពីក្បាលដល់ចុងជើងដើម្បីភាពស្រស់ស្អាតនិងមានភាពជឿជាក់លើខ្លួនឯង មិនចាំបាច់តែធ្វើខ្លួនស្អាតដើម្បីអ្នកណានោះទេ។
រូបមន្តទី១៖ ផ្លែចេកទុំ
បុកចេកទុំពីរបីផ្លែហើយយកវាទៅលាបលើកែងជើងនិងប្រអប់ជើងឲ្យសព្វ រួចទុករយៈពេល ២០ នាទីចោល បន្ទាប់មកលាងវាចេញជាមួយទឹកក្ដៅឧណ្ហៗ។ ធ្វើបែបនេះប្រហែលរយៈពេល ១ សប្ដាហ៍នឹងឃើញលទ្ធផលល្អបានដូចចិត្ត។
រូបមន្តទី២៖ ជែលប្រទាលកន្ទុយក្រពើ
អ្នកដឹងស្រាប់មកហើយថាចំណុចសំខាន់របស់ប្រទាលកន្ទុយក្រពើគឺធ្វើឲ្យស្បែកមានសំណើម ដូច្នេះហើយករណីនេះលោកអ្នកអាចរកទិញជែលក្រទាលកន្ទុយក្រពើ ឬប្រើប្រទាលកន្ទុយក្រពើដែលអ្នកមានដាំនៅផ្ទះក៏បាន(ដោយគ្រាន់តែកិនវាឲ្យហ្មត់ដូចជែល) រួចយកវាទៅលាបលើកែងជើងនិងប្រអប់ជើងហើយពាក់ស្រោមជើងមុនពេលចូលគេង ដល់ព្រឹកឡើងអ្នកអាចដោះស្រោមជើងចេញហើយងូតទឹកសម្អាតកាយតាមធម្មតា។ ធ្វើតាមវីធីនេះមិនដល់ ៣ ថ្ងៃទេអ្នកនឹងឃើញប្រសិទ្ធភាពល្អបាន ១០០%។
រូបមន្តទី៣៖ ថ្នាំដុសធ្មេញ
លោកអ្នកគ្រាន់តែយកថ្នាំដុសធ្មេញដាក់ច្រាសដូចពេលអ្នកដុសធ្មេញធម្មតាដែរ រួចយកវាទៅដុសត្រង់កន្លែងដែលអ្នកចង់ឲ្យស្អាតរយៈពេល ៣ ទៅ ៥ នាទី ហើយចាំលាងសម្អាតចេញ។ ចូរចាំថាថ្វីបើការប្រើថ្នាំដុសធ្មេញវាបានផលលឿន ប៉ុន្តែបើសិនជើងអ្នកមានស្នាមប្រេះខ្លាំងហើយជ្រៅ កុំប្រើរូបមន្តទី៣នេះឲ្យសោះ យកល្អប្រើរូបមន្តទី១និង២ជាការល្អបំផុត។ ប្រែសម្រួលដោយ៖ ត្នោត