កាលពីថ្ងៃទី៣១ សីហា កងទ័ពឥណ្ឌាបានចោទចិនថា ធ្វើការបង្កហេតុនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២ត្រង់តំបន់មានជម្លោះនៃជួរភ្នំហ៊ីម៉ាឡៃយ៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាដែលមានមនុស្សបាត់បង់ជីវិតជាច្រើនរវាងកងទ័ពនៃប្រទេសទាំង២ កាលពីពាក់កណ្ដាលខែមិថុនាមក ។
ក្រសួងការពារប្រទេសឥណ្ឌាបានបញ្ជាក់ថា ឧប្បត្តិហេតុទាំងនោះ កើតមានកាលពីយប់ថ្ងៃទី២៩ សីហាកន្លងទៅ ក្នុងតំបន់ LADAKH តែមិនបានបញ្ជាក់ឡើយថាតើតំបន់នោះ ក្លាយជាទីលាននៃការប៉ះទង្កិចគ្នាថ្មីឬយ៉ាងណាឡើយ ។ កងទ័ពចិនបានធ្វើចលនាយោធាបង្កហេតុ ដើម្បីផ្លាស់ប្ដូរស្ថានភាពដូចពេលនេះនៅតាមព្រំដែន តែភាគីទាំង២បានពិភាក្សាគ្នាពីរឿងនោះនាថ្ងៃទី៣១សីហា ។ កាលពីថ្ងៃទី១៥ មិថុនា ទីតាំងដែលកងទ័ពនៃប្រទេសទាំង២បានប៉ះទង្គិចគ្នាខ្លួន ក្នុងតំបន់ជ្រលងភ្នំមានជម្លោះ LADAKH ។ ការប៉ះទង្គិចគ្នានោះបណ្ដាលឲ្យទាហានឥណ្ឌាបាត់បង់ជីវិត២០នាក់ តែខាងចិនមិនបានបញ្ចាក់ពីចំនួនជនរងគ្រោះនៅឡើយទេ ៕ ដោយ៖ ត្នោត