
កីឡាករខ្សែបម្រើសញ្ជាតិក្រូអាត Ivan Rakitic នឹងចាកចេញពីទឹកដី Camp Nou របស់ Barcelona ដើម្បីទៅចូលរួមជាមួយ Sevilla នាសប្តាហ៏នេះបន្ទាប់ពីមានការចរចាគ្នាត្រូវ លើបញ្ហាប្រាក់ឈ្នួលសប្តាហ៏ នេះបើយោងតាម Goal។
ខ្សែបម្រើវ័យ៣២ ឆ្នាំរូបនេះត្រូវបានរាយការណ៏ថា បានចុះកុងត្រាពេល២ឆ្នាំជាមួយនឹង Sevilla ដោយតម្លៃពលកម្មរបស់ខ្លួនគឺបាន ២.៧ លានអឺរ៉ូក្នុងមួយរដូវកាល ដែលនេះគឺជាចំនួនដ៏ទាបមួយប្រៀបធៀបទៅនឹងប្រាក់ឈ្នួលដែលគាត់រកបាននៅ Barcelona ពោលគឺ ៨លាន អឺរ៉ូក្នុងមួយរដូវកាល។
គួរបញ្ជាក់ផងដែរថា Rakitic ក៏ជាអតីតកីឡាកររបស់ Sevilla បាន៣រដូវកាលផងដែរដោយបានបង្ហាញខ្លួន ១៤៩ប្រកួតឈ្នះ Europa League ឆ្នាំ២០១៣-២០១៤ មុនពេលដែលផ្លាស់មកក្លឹប Barcelona កាលពីឆ្នាំ ២០១៤។
ប្រភព៖ Goal