តារាឆ្នើម Lionel Messi បានក្លាយជាកីឡាករដំបូងគេក្នុងលីគកំពូលអឺរ៉ុបទាំង៥ រដូវកាលនេះ ដែលអាចញាក់ដាច់១០ដង និងបង្កើតឱកាសដល់ទៅ ៥ដង ក្នុងមួយការប្រកួត នៃជ័យជម្នះរបស់ Barcelona ទៅលើ Athletic Bilbao ១-០ កាលពីយប់មិញនេះ។
គ្រាប់បាល់តែមួយគ្រាប់គត់កើតឡើង គឺនៅនាទីទី៧១ ស៊ុតបញ្ចូលទីដោយខែ្សបម្រើ Ivan Rakitic ក្រោយពីការបញ្ចូនយ៉ាងស្អាតពីសំណាក់ប្រធានក្រុម Lionel Messi។
ជ័យជម្នះនេះបានធើ្វឲ្យ Barcelona ឡើងទៅកាន់កំពូលតារាង La Liga សាជាថ្មី ខណៈ Real Madrid ធ្លាក់មកលេខ២ តាមពីក្រោយ៣ពិន្ទុ ប៉ុន្ដែមាន១ប្រកួតនៅក្នុងដៃ៕
ប្រភព៖ Dailymail