Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាព្យាបាលជាសះស្បើយ ១នាក់បន្ថែមទៀត នៃអ្នកឆ្លងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ១នាក់ លើបុរសជនជាតិខ្មែរនៅខេត្តកោះកុង។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល ថ្ងៃទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

អ្នកជាសះស្បើយនោះ ជាបុរសជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។

ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងសរុប ១៣០នាក់ មានស្រ្តីចំនួន ៣៩នាក់ និងបុរស ៩១នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១២៨នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ៨៩នាក់ ស្មើនឹង ៩៨,៤៦%។

ទោះជាយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាត ដ៏ខ្លាំងក្លានៅឡើយ។

ករណីនេះ រដ្ឋាភិបាល នៅតែបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា និងឈរជជែកគ្នាគម្លាតពីគ្នាជាដើម៕

 

from: https://tnaot.com/km/m/detail/article/9418248