Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្រាមដៃ​១២ ជួយ​ឲ្យ​ក្មេង​ប្រុស​ឥណ្ឌា​ម្នាក់ ឈ្នះ​ការ​ប្រកួត​ហ្គេ​ម ក្លាយជា​ជើងឯក

ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Faizan Ahmad Najar អាយុ​១២​ឆ្នាំ មានដើមកំណើតនៅ​ប្រទេស​ឥណ្ឌា ​កើតមក​មាន​មេដៃ​បន្ថែម​ទាំង​ឆ្វេង​និង​ស្តាំ​ង​ធ្វើ​ឲ្យ​ម្រាមដៃ​សរុប ឡើង​ដល់​១២។ ឪពុក​ម្តាយ​ក្មេង​ប្រុស​រូប​នេះ បដិសេធ​មិន​ឲ្យ​កាត់​ចេញ​ទេ ដោយ​ពួក​គេ​និយាយ​ថា ជួយ​កូន​គាត់ ធំ​ឡើង​ពូកែ​ចាប់​កូន​បាល់កីឡា​គ្រី​ឃី​ត cricket និង​លេង​ហ្គេ​ម​វី​ដេ​អូ​បាន​ល្អ ជាង​មិត្តភក្តិ​របស់​គាត់ ។

ក្មេង​ប្រុស Najar និយាយ​ថា មាន​ម្រាមដៃ​១២ មាន​ន័យ​ថា គាត់​ល្អ​ជាង​មិត្តភក្តិ​ដទៃ នៅ​ពេល​ឡើងដើមឈើ ក៏​ឡើង​បាន​លឿន ហើយ​លេង​នៅ​ក្នុង​វី​ដេ​អូ​ហ្គេ​ម​ក៏​លេង​បាន​ល្អ រហូត​ក្លាយជា​ជើងឯក​ក្នុង​ការ​ប្រកួត​ហ្គេ​ម​វី​ដេ​អូ​ថែម​ទៀត ហើយ​ថែម​ទាំង​ពូកែ​លេង​កីឡា​គ្រី​ឃី​ត ផងដែរ ជាកីឡា​ដែល Najar ចូល​ចិត្ត ។

នៅ​ពេលសួរ​អំពី​អារម្មណ៍របស់​ក្មេង​ប្រុសមានម្រាមដៃ​១២នោះ Najar បាន​ឆ្លើយ​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​ថា “​ខ្ញុំ​មាន​មោទនភាព​ចំពោះ​វា​” ហើយខ្ញុំមានមិត្តភក្តិល្អៗជាច្រើននៅក្នុងសាលារៀន៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9648842