ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមញញួរធំ West Ham ដោយលទ្ធផល ២-០ ដែលមានន័យថា ពួកគេបានយកឈ្នះទាំងពីរជើងជាលើកដំបូងក្នុងលីគចាប់តាំងពីរដូវកាល ២០១២-២០១៣។
២គ្រាប់របស់ក្រុមដឹកនាំដោយលោក Jose Mourinho ធើ្វបានដោយការបណ្ដាលឲ្យចូលទីខ្លួនឯងរបស់ Tomas Soucek នៅនាទីទី៦៤ និងការស៊ុតបញ្ចូលទីរបស់ Harry Kane នាទីទី៨២។
លទ្ធផលនេះធើ្វឲ្យ Spur ស្ថិតនៅលេខ៧ ប៉ុន្ដែមានគម្លាតត្រឹម៦ពិន្ទុប៉ុណ្ណោះ ពីក្រុមលេខ៤ Chelsea និង១ពិន្ទុពីក្រុមលេខ៥ Man Utd និងលេខ៦ Wolve៕
ប្រភព៖ Dailymail