Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងជើង ​ផ្អាកសកម្មភាពយោធា ប្រឆាំងនឹងកូរ៉េខាងត្បូង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្អាកផែនការសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង ។ នេះបើតាម​សារព័ត៌មានកូរ៉េខាងត្បូង Yonhap បានផ្សាយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០​ ។ 

សារព័ត៌មាននេះ​បានដកស្រង់ប្រភពសារព័ត៌មាន​កណ្តាល​កូរ៉េខាងជើង KCNA បានផ្សាយថា សកម្មភាព​យោធា​ត្រូវបានផ្អាក ​ដោយ​មេដឹកនាំ គីម នៅក្នុងអំឡុងកិច្ចប្រជុំបឋមមួយ​របស់​គណៈកម្មការយោធាមជ្ឈិម ។ 

សារព័ត៌មាន KCNA បានផ្សាយថា «អំឡុងកិច្ចប្រជុំបឋម គណៈកម្មការយោធាមជ្ឈិម​ នៃគណបក្សពលករ​​​​កូរ៉េ សូមរក្សាទុកស្ថានភាពទូទៅ និង​ផ្អាកសកម្មភាព​យោធា ​ប្រឆាំងនឹង​កូរ៉េខាងត្បូង​ ។ នេះជាកិច្ចប្រជុំ​លើកទី៥ ​នៃគណៈកម្មការយោធាមជ្ឈិមទី​៧ របស់អគ្គសេនាធិការ​កងទ័ពប្រជាជនកូរ៉េ» ។ 

លោក គឹម ជុងអ៊ុន បានធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំនេះ តាមរយៈវីដេអូខនហ្វឺរ៉េន។ កាលពីដើមខែនេះ កូរ៉េខាងជើង ​ប្រកាសថា ខ្លួន​អាច​កាត់ផ្តាច់ទំនាក់ទំនង​ទាំងអស់ ក្នុងនោះរួមទាំងទំនាក់ទំនងយោធា​ផងដែរជាមួយកូរ៉េខាងត្បូង ហើយចាប់ផ្តើមចាត់ទុក​កូរ៉េខាងត្បូង​ថា ជា​«បច្ចាមិត្ត»មួយ ។ 

ទំនាក់ទំនង រវាងប្រទេសទាំងពីរ​កាន់តែយ៉ាប់យ៉ឺន ​ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីកូរ៉េខាងត្បូង​មិនអាច​ទប់ស្កាត់​ក្រុមសកម្មជន​បាចសាចខិត្តប័ណ្ណរិះគន់​​លោក គីម ជុងអ៊ុន ឆ្លងកាត់បន្ទាត់ព្រំដែន ។ 

ដើម​ខែ​មិថុនា ឆ្នាំ២០២០នេះ កូរ៉េខាងជើង​បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនងរួម​ ស្ថិតនៅ​ទីក្រុង​កែស៊ុង របស់កូរ៉េខាងជើង​ ជាការឆ្លើយតប​យុទ្ធនាការ​បាចសាចខិត្តប័ណ្ណ​ពីកូរ៉េខាងត្បូង ។ 

កាលពីថ្ងៃទី២២ ខែមិថុនា កូរ៉េខាងជើង​អះអាងថា ខ្លួន​បានបោះពុម្ព​ខិត្តប័ណ្ណ​​១២លានសន្លឹក ដែលគោលបំណង​បាចសាច​ នៅកូរ៉េខាងត្បូង​ ដើម្បីជាយុទ្ធនាការ​ប្រឆាំងនឹង​ទីក្រុងសេអ៊ូល ។ នេះបើតាមប្រភព KCNA ។ 

ទំនាក់ទំនង​អន្តរកូរ៉េ​ ក៏ដូច​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានធ្លាក់ទៅក្នុងសភាព​យ៉ាប់យ៉ឺន ចាប់តាំងពីជំនួបកំពូល​លើកទី២ ​រវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ចប់​ទៅដោយពុំមានកិច្ចព្រមព្រៀង​ផ្លូវការ លើ​ការរំសាយ​អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬការបន្ធូរបន្ថយ​ទណ្ឌកម្ម​របស់អង្គការសហប្រជាជាតិ​ ប្រឆាំងនឹងប្រទេសនេះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9417959