មន្ត្រីការពារព្រៃឈើបានរាយការណ៍ថា ព្រៃឈើសរុបចំនួន ៣៦ រ៉ៃនៅលើជួរភ្នំ Sankalakhiri ក្នុងស្រុក Chanae នៃខេត្ត Narathiwat ត្រូវបានគេទន្ទ្រានកាប់ឈើដោយខុសច្បាប់។
ក្រោយទទួលបានពាក្យបណ្តឹងអំពីអ្នកភូមិនិងអ្នកការពារព្រៃឈើ លោកឧត្តមសេនីយ៍ Jatuporn Kalampasut ប្រធានការិយាល័យស៊ើបអង្កេតនៃការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងតំបន់៤ បានបញ្ជាឱ្យក្រុមទាហានមកពីកងវរសេនាធំលេខ៤៩ និងមន្រ្តីមកពីអង្គភាពការពារព្រៃឈើទី៣ ធ្វើការស៊ើបអង្កេតលើរឿទន្ទ្រានព្រៃឈើមួយនេះ។
កាលពីថ្ងៃអង្គារក្រុមកាប់ព្រៃឈើបានធ្វើដំណើរតាមរថយន្តដែលមានកង់បួនមុននឹងបន្តដំណើរដោយថ្មើរជើងប្រហែល ២ ម៉ោងឆ្ពោះទៅភូមិ Mubaraenae ឃុំ tambon Chang Phuak នៅលើជួរភ្នំ Sankalakhiri ។ នៅក្បែរភូមិ មានព្រៃមួយដែលជាប្រភពនៃទន្លេ Sai Buri ត្រូវបានគេឈូសឆាយអស់ប្រហែល ៣៦ រ៉ៃ។ ដើមឈើធំនិងតូចមួយចំនួនធំត្រូវបានកាប់ឱ្យដួល។ កំទេចឈើដែលនៅលើដីអាចបញ្ជាក់បានថា ដើមឈើដែលគេកាប់ហើយត្រូវបានគេឈូសឬអារជាបន្ទះមុននឹងគេយកចេញពីព្រៃនោះ។ មន្រ្តីរបស់អង្គភាពការពារព្រៃឈើទី៣ បានផ្តិតយករូបភាពនៃការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនទុកធ្វើជាភស្តុតាងដើម្បីដាក់ពាក្យបណ្តឹងទៅប៉ូលិសស្រុក Chanae ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post