បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទបន្លំខ្លួនជាព្រះសង្ឃដើម្បីសុំប្រាក់ពីប្រជាពលរដ្ឋ និង ៣ នាក់ទៀតត្រូវបានចោទប្រកាន់ពីបទឆបោកដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសខេត្តភូកេត។
ប៉ូលិសបាននិយាយថា សាក្សីបានឃើញបុរសម្នាក់ស្លៀកសម្លៀកបំពាក់ជាព្រះសង្ឃនិង ៣ នាក់ទៀតអង្គុយនៅខាងក្រោយឡានដឹកទំនិញមួយក្នុងដៃពួកគេមានកាន់កាបូបមួយដែលមានលុយពេញ។ បុរសដែលស្លៀកពាក់ជាព្រះសង្ឃឈ្មោះ Boonlong បានអះអាងថាខ្លួនបួសជាព្រះសង្ឃអស់រយៈពេល ៨ ឆ្នាំមកហើយ។ ជនល្មើសបានបង្ហាញវិញ្ញាបនបត្របញ្ជាក់ថារូបគេពិតជាព្រះសង្ឃមែន ប៉ុន្តែនៅពេលប៉ូលិសសាកសួរចៅអធិការវត្តដែលបានចុះវិញ្ញាបនប័ត្រចនល្មើសមានសង្ឃដីកាថាជនល្មើសឈ្មោះ Boonlong មិនមែនជាព្រះសង្ឃនៅវត្តនោះទេ។ លើសពីនេះ នៅពេលព្រះចៅអធិការវត្តបានបង្គាប់ឱ្យជនល្មើសសាកតាំងសមាធិតាមបែបស្តង់ដារ ជនល្មើសមិនដឹងសូម្បីតែរបៀបចាប់ផ្តើមសមាធិតាមស្តង់ដារអ្នកបួសផង។
ក្រោយមកជនល្មើសបានសារភាពថា វិញ្ញាបនបត្រនេះគឺក្លែងក្លាយ ហើយការបន្លំខ្លួនធ្វើជាព្រះសង្ឃនេះគឺដើម្បីងាយស្រួលរកប្រាក់ពីប្រជាពលរដ្ឋ។ ចុងក្រោយ ប៉ូលិសបានចាប់ខ្លួនជនល្មើសទាំងបួននាក់ពីបទបោកប្រាស់សាធារណជន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger