Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃបានតម្លើងអាយុសម្រាប់អ្នកដែលត្រូវទទួលទោសនៃបទឧក្រិដ្ឋ

គណៈរដ្ឋមន្រ្តីបានអនុម័តគោលការណ៍បង្កើនអាយុកាលអប្បបរមានៃការទទួលខុសត្រូវបទព្រហ្មទណ្ឌពី១០ឆ្នាំ ទៅជា ១២ឆ្នាំ ស្របនឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ (ICCPR) ។

អ្នកនាំពាក្យរដ្ឋាភិបាលរងលោកស្រី Traisuli Traisoranakul បានមានប្រសាសន៍ថា ការផ្លាស់ប្តូរនេះគឺស្របទៅនឹង ICCPR និងយោបល់ផ្នែកវេជ្ជសាស្រ្តដែលបានលើកឡើងថា កុមារ​មានអាយុ ១២ឆ្នាំ មិនខុសពីក្មេងដែលមានអាយុ ១០ឆ្នាំប៉ុន្មាននោះទេសម្រាប់រឿងដែលទាក់ទងនឹង​សមត្ថភាពនៃការយល់ដឹងនោះ។

រូបតំណាង

ផ្លាស់ប្តូរនេះនឹងកាត់បន្ថយចំនួនឧក្រិដ្ឋជនដែលជាអនីតិជនដោយអាចកាត់បន្ថយការចំណាយរបស់រដ្ឋ។  វិធានការណ៍ផ្សេងទៀតនឹងត្រូវបានប្រើប្រាស់ដូចជាការឃ្លាំមើលយ៉ាងជិតស្និទ្ធ ឬបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ។ ដូច្នេះពេលកុមារធំឡើងនឹងអាចក្លាយជាពលរដ្ឋល្អ។ 

កែសម្រួលដោយ៖ ភារ៉ា 

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9416986