Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើកសោរឡានដោយប្រើ iPhone? ចាប់ផ្ដើមជាមួយ BMW 5 Series

នេះជា BMW M5 Competition ឆ្នាំ2021 ដែល 5 Series របស់ BMW នេះហើយជារថយន្តដំបូងដែល Apple បានសហការណ៍ប្រើប្រាស់ Digital Car Key នេះជាមួយ។ តាមការអះអាងរបស់លោក Craig រថយន្តនេះនឹងចេញលក់នៅខែក្រោយ។ ម៉ាស៊ីនរបស់វាគឺនៅដដែល 4.4L biturbo V8 បង្កើតបាន 665hp ហើយ Acceleration ពី 0-100km ចំនាយពេលតែ 3.3វិនាទីតែប៉ុណ្ណោះ ល្បឿនអតិបរិមារ 250kmh។




នៅក្នងព្រឹត្តិការណ៍ដ៏ធំរបស់ Apple WWDC2020 មានចំនុចមួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ iOS14។ ក្នុងកំណែរ Update លើកនេះ Apple បានបង្កើតមុខងារថ្មីមួយគឺ Digital Car Key ដែលប្រើប្រាស់ NFC ដើម្បី Unlock នឹងបញ្ឆេះរថយន្ត។

NFC គឺ Near-Field Communication ដែលបច្ចេកវិទ្យាមួយនេះទាមទារអោយដាក់ឧបករណ៍នៅក្បែរគ្នាយ៉ាងច្រើនបំផុតត្រឹម 4cm ដូចនេះយើងត្រូវយក iPhone ទៅប៉ះដៃទ្វាររថយន្តដើម្បី Unlock នឹងយកវាទៅដាក់លើបន្ទះសាកថ្ម Wireless ទើបអាចបញ្ឆេះរថយន្តបាន។

បើសិនជាយើងបាត់ទូរស័ព្ទយើងអាច Disable Digital Car Key យើងបានតាមរយះ iCloud ហើយយើងក៏អាច Copy Digital Car Key ដោយគ្រាន់តែ Share វាតាម​ iMessage។ នៅពេលយើង Share Key យើងអាចកំណត់ការប្រើប្រាស់ដូចជាល្បឿនជាដើម ឬអនុញ្ញាតិអោយប្រើប្រាស់ Full Access តែម្ដង។

Apple បានប្រាប់ថាពួកគេកំពុងតែធ្វើការលើបច្ចេកវិទ្យាមួយដោយប្រើប្រាស់អានុភាព U1 Chip នៅលើបច្ចេកវិទ្យា Ultra-Wideband ដើម្បីបញ្ចេញនូវរលកសញ្ញាជាក់លាក់មួយពី iPhone ដូចនេះយើងអាចទុកទូរស័ព្ទនៅជាប់ខ្លួន ឬនៅក្នុងកាបូបនៅពេលប្រើប្រាស់រថយន្តបាន។

Apple បាន Surprise យើងដោយពួកគេបន្ថែមមុខងារនេះទៅក្នុង iOS13 ដើម្បីអោយយើងអាចប្រើប្រាស់ Digital Car Key បានកាន់តែឆាប់ ខ្ញុំក៏សប្បាយចិត្តដែរតែខ្ញុំភ្លេចគិតថាបច្ចុប្បន្នមានតែរថយន្តមួយប៉ុណ្ណោះដែល Support ជាមួយមុខងារនេះ។

សូមទស្សនារូបភាពដរទៃទៀតនៃរថយន្ត















សូមជួយគាំទ្រខ្ញុំនៅលើ Facebook Page នឹង Youtube Channel ខ្ញុំផងណាបងប្អូនទាំងអស់គ្នា។

Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9416630