Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ករណីបាញ់ប្រហារមួយបណ្តាលឱ្យជនល្មើសចែកចាយគ្រឿងញៀនស្លាប់និងមន្ត្រីប៉ូលិស៣នាក់រងរបួស

អ្នកជួញដូរគ្រឿងញៀនម្នាក់ត្រូវបានគេសម្លាប់ហើយមន្រ្តីប៉ូលិសចំនួន ៣ នាក់បានរងរបួសនៅក្នុងការ​បាញ់ប្រហារមួយកាលពីព្រឹកមិញនេះ។

ប៉ូលិសបាននិយាយថាជន​ល្មើសឈ្មោះ Udom Rattanamanee អាយុ ៤៦ ឆ្នាំ​ត្រូវ​បានស្លាប់ ហើយប្រពន្ធរបស់គេឈ្មោះ Areeya Panthip ត្រូវបានគេចោទប្រកាន់ថាជា​មេក្លោងចែកចាយគ្រឿងញៀន​នៅខេត្តភូកេត។ នៅម៉ោងប្រហែល ៨ ព្រឹក​ប៉ូលិសបានទៅផ្ទះរបស់​ជនល្មើស​នៅខេត្ត Nakhon Si Thammarat ដោយមានដីកាចាប់ខ្លួនទាំង​ជនល្មើសនិងភរិយាដែលកំពុងមានផ្ទៃពោះ។ ពេលទៅដល់ ប៉ូលិសបានបង្ហាញដីកាចាប់ខ្លួនទៅឪពុករបស់ជន​ល្មើសគឺលោក Preecha Rattanamanee ​ហើយពេលនោះគាត់ក៏បានប្រាប់ប៉ូលិសវិញថានឹងឡើងទៅ​លើផ្ទះដើម្បី​ហៅ​កូនប្រុសចុះមកក្រោមផ្ទះ។

​បន្ទាប់ពីបុរសជាឪពុកឡើងទៅ​លើផ្ទះ ​ជនល្មើសបានចាប់ផ្តើមបាញ់កាំភ្លើងម៉ាក M16 និងកាំភ្លើងខ្លី​ប្រភេទ 11mm ពីខាងក្នុងផ្ទះ។ ភ្លាមៗនោះ​ឪពុកជនល្មើសបាន​ចុះមកក្រោមផ្ទះវិញ​រួមជាមួយនឹងកាំបិតសំដៅមកចាក់ចំករបស់ប៉ូលិសម្នាក់។ មន្រ្តីម្នាក់ត្រូវបាន​ជនល្មើសបាញ់ចំក្បាល និងម្នាក់ទៀតត្រូវ​របួសត្រង់ជើង។ មន្រ្តីទាំង​បីនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ក្នុងតំបន់ជាបន្ទាន់។ ក្រោយមកជនល្មើសត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះ​ដោយមានកាំភ្លើង ២ ដើមនៅក្បែរខ្លួន។

​ប្រពន្ធជនល្មើសត្រូវបានចាប់ខ្លួន ហើយបុរសជាឪពុកលោក Preecha ត្រូវបានចាប់ខ្លួន​ហើយ​ត្រូវបានចោទប្រកាន់ពីបទរារាំងនិងធ្វើឱ្យប៉ះពាល់ដល់ប៉ូលិសដែលមានកាតព្វកិច្ច៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9647464