ក្រុមហ៊ុន Oppo បានណែនាំទូរសព្ទ Oppo Reno3 A ដែលកំពុងធ្វើដំណើរមកប្រទេសជប៉ុន។ ទូរសព្ទថ្មីនេះនាំមកនូវកាមេរ៉ាចំនួនបួននៅផ្នែកខាងក្រោយ និងមានកាមេរ៉ាដំណក់ទឹកនៅខាងមុខ។
ទូរសព្ទ Reno3 A នេះ មានបន្ទះឈីប Snapdragon 665 ភ្ជាប់មកជាមួយ RAM ទំហំ 6GB អេក្រង់ប្រភេទ AMOLED ទំហំ 6.44 inch ដែលមានលក្ខណៈដូចគ្នានឹង Reno3 5G និង Find X2 Lite និង Reno3 Youth ។ ការតំឡើងកាមេរ៉ា៤ នៅផ្នែកខាងក្រោយរួមមានកាមេរ៉ាចំបងទំហំ 48MP និងកាមេរ៉ាខាងមុខមានទំហំ 16MP ។ ទូរស័ព្ទនេះមានពណ៌ ColorOS 7.1 និងមានថាមពលថ្ម 4,025 mAh ។ ទោះបីជាវាភ្ជាប់មកជាមួយរន្ធ USB-C ក៏ដោយ ក៏មិនមានការគាំទ្រការសាកថ្មលឿនដែរ។ ជម្រើសតភ្ជាប់ផ្សេងទៀតរួមមាន Wi-Fi 802.11 និង Bluetooth 5.0 ។
Oppo កំពុងដាក់លក់ Reno3 A មានពីរពណ៌គឺ ខ្មៅ និងស។ វាអាចត្រូវបានទិញនៅក្នុងហាងតាមប្រព័ន្ធអ៊ីនធើណិត ក្នុងតម្លៃ ៣៩ ៨០០ យេន ស្មើនឹង ៣៧០ ដុល្លារសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena