ខ្សែបម្រើ Scott McTominay បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Manchester United លើការចុះកុងត្រាថ្មី ដើម្បីបន្តលេងនៅទឹកដី Old Trafford រហូតដល់ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីគេហទំព័រផ្លូវការរបស់ក្លិប Man Utd នៅថ្ងៃនេះ។
ខ្សែបម្រើ McTominay កើតចេញពីថ្នាលយុវជនរបស់ក្លិប Man Utd ហើយរូបគេត្រូវបានលោក Jose Mourinho នាំយកមកលេងក្នុងឈុតធំនៅឆ្នាំ២០១៧។ ចាប់តាំងពីនោះមក រូបគេបានបង្ហាញខ្លួននៅក្លិប Man Utd សរុបចំនួន ៧៥ប្រកួត រកគ្រាប់បាល់បញ្ចូលទីបាន ៧គ្រាប់ផងដែរ។
កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានប្តេជ្ញាចិត្តថានឹងជួយឱ្យក្លិបរីកចម្រើនក្នុងរយៈពេលដែលខ្លួនបន្តលេងដ៏វែងឆ្ងាយទៅថ្ងៃអនាគត ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។
ក្នុងរដូវកាលនេះ McTominay ជាផ្នែកមួយយ៉ាងសំខាន់ដែលបានជួយឱ្យ Man Utd ឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Europa League រដូវកាលនេះ។ ដូច្នេះ រូបគេនឹងត្រូវដើរតួនាទីក្នុងការបន្តជួយក្រុមរយៈពេលវែងឆ្ងាយទៅមុខទៀត បន្ទាប់ពីសម្រេចចុះកុងត្រាថ្មី។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ goal