Samsung Galaxy Tab S4 បានប្រកាសត្រឡប់មកវិញកាលពីខែសីហា ឆ្នាំ២០១៨ ជាមួយប្រព័ន្ធប្រតិបត្តិការ Android Oreo បានទទួលយកការអាប់ដេត Android 9 Pie កាលពីខែមេសា ហើយឥលូវវាកំពុងទទួលបានការធ្វើបច្ចុប្បន្នភាពធំទីពីររបស់វាជាទម្រង់ Android 10 ។ ការអាប់ដេត Android 10 សម្រាប់ Galaxy Tab S4 នាំមកនូវ One UI 2 និងបង្កើនកម្រិតសុវត្ថិភាពប្រព័ន្ធប្រតិបត្តិការ Android។
លើសពីនេះទៀតកម្មវិធីថ្មីៗនាំមក មានដូចជា រូបតំណាងកម្មវិធីកាន់តែច្បាស់ និងប៊ូតុងធ្វើឱ្យចលនាកាន់តែរលូន។ វាក៏រួមបញ្ចូលផងដែរនូវលក្ខណៈពិសេសរហ័ស និងការចែករំលែកតន្រ្តីផងដែរ។ Samsung Galaxy Tab S4 នេះ អនុញ្ញាតឱ្យអ្នកប្រើចែករំលែកឯកសារយ៉ាងលឿនជាមួយឧបករណ៍ Samsung ដែលនៅក្បែរៗ និងការចែករំលែកតន្ត្រីដោយប្រើឧបករណ៍ Bluetooth Audio Device ។
ប្រសិនបើអ្នកកំពុងតែប្រើជាមួយ Samsung Galaxy Tab S4 នេះ គួរតែអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android 10 One UI 2 ដើម្បីទទួលបានកម្មវិធីថ្មីៗជាច្រើន ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena