Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃអង្គារនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៣១៥៦នាក់ និងអ្នកស្លាប់សរុបចំនួន ៥៨នាក់។ នេះមាន២៩ថ្ងៃហើយដែលប្រទេសថៃមិន​អ្នកឆ្លងថ្មីក្នុងតំបន់។

អ្នកឆ្លងថ្មីទាំង ៥នាក់ ​សុទ្ធតែជាអ្នកបានត្រឡប់មកពីប្រទេសមជ្ឈិមបូព៌ា។ លោកវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល​​រដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា​ មានអ្នកឆ្លងថ្មីចំនួន ២នាក់ ត្រឡប់មកពីប្រទេសអេស៊ីបវិញកាលពីថ្ងៃទី៩ ខែមិថុនាហើយត្រូវ​គេដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត Chon Buri ។ ដំបូងពួកគេបានធ្វើតេស្ត​បង្ហាញលទ្ធផលអវិជ្ជមាន ប៉ុន្តែក្រោយការធ្វើតេស្តលើកទី២ ពួកគេក៏បង្ហាញលទ្ធផលវិជ្ជមាន​កាលពីថ្ងៃសៅរ៍។ ម្នាក់ក្នុងចំណោមពួកគេគឺជានិស្សិតប្រុសអាយុ ៣១ឆ្នាំ ត្រឡប់មកពី​រដ្ឋ Cairo ​។ ម្នាក់ទៀតជា​​ស្រី្តមានអាយុ ២២ឆ្នាំ មានមុខរបរជាអ្នកបម្រើក្នុងផ្ទះ។

អ្នកឆ្លងថ្មីចំនួន ៣នាក់ទៀត​បានវិលត្រឡប់មកពីរដ្ឋ​ Qatar ។ ពួកគេបានមកដល់​ស្រុកថៃកាលពីថ្ងៃទី១៦ ខែមិថុនា ហើយ​ត្រូវបានដាក់ឱ្យនៅក្នុងមណ្ឌល​ដាច់ដោយឡែកនៃខេត្ត​ Chon Buri ។  ពួកគេបានធ្វើតេស្តវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃអាទិត្យ។ ម្នាក់ក្នុងចំណោមពួកគេគឺជាស្ត្រីម្នាក់មានអាយុ ៣១ឆ្នាំ ម្នាក់ទៀតជាជាងកាត់ដេរ ​ម្នាក់ទៀត​មានអាយុ ២២ឆ្នាំជាអ្នកម៉ាស្សា និងម្នាក់ទៀតជាអ្នកបើករថយន្តស្ទូចអាយុ ៥២ឆ្នាំ។ បច្ចុប្បន្នថៃមានអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៧១នាក់។​

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9415588