តាមសេចក្តីរាយការណ៍អង់គ្លេសបានឱ្យដឹងថា ក្លិប Borussia Dortmund ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Birmingham City លើការចុះហត្ថលេខាយកខ្សែបម្រើ Bellingham ហើយ។ យ៉ាងណាមិញសារព័ត៌មាន ESPN បានចុះផ្សាយថា Dortmund នឹងប្រកាសជាផ្លូវការពីកីឡាករចំណូលថ្មីរបស់ខ្លួនរូបនេះ នៅសប្តាហ៍ក្រោយ។
មែនទែនទៅ ក្លិប Manchester United ទេ ដែលជាអ្នកដាក់សំណើដំបូងទៅក្លិប Birmingham ក្នុងការចុះហត្ថលេខាលើ Bellingham កាលពីមួយរយៈមុន ប៉ុន្តែក្រោយមក Dortmund បានចូលខ្លួនមកប្រជែង ហើយក៏ទទួលជោគជ័យក្នុងការនាំយកកីឡាកររូបនេះ ទៅលេងនៅរដូវកាលក្រោយតែម្តង។
កីឡាករសញ្ជាតិអង់គ្លេសវ័យត្រឹមតែ ១៦ឆ្នាំរូបនេះ មានសមត្ថភាពមិនធម្មតាទេ ដោយបង្ហាញឱ្យក្លិប Birmingham ក្នុងរដូវកាលនេះបានចំនួន ៣៣ប្រកួត ហើយរកគ្រាប់បញ្ចូលទី ៤គ្រាប់ផងដែរ ក្នុងនាមជាខ្សែបម្រើដែលមានវ័យក្មេងជាងគេក្នុងក្រុម។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ talksport