Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិឥណ្ឌាម្នាក់ស្លាប់ដោយសារគេអារដាច់បំពង់ក និងម្នាក់ទៀតរងរបួសធ្ងន់

បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមានស្នាមដាច់បំពង់ក ហើយបុរសម្នាក់ទៀត​មានរបួសធ្ងន់ធ្ងរនៅឯអគារមួយមានកម្ពស់ ៦ជាន់ក្នុងសង្កាត់ Bang Sue នៃទីក្រុងបាងកកកាលពីយប់ថ្ងៃចន្ទ។

លោកវរសេនីយ៍ទោ Khotchaphop Bun-in ប្រធានផ្នែកស៊ើបអង្កេតតំបន់ Tao Poon បាននិយាយថា បុរសរងគ្រោះ​មានអាយុប្រហែល ៣០ឆ្នាំ ត្រូវបានគេរកឃើញនៅលើដំបូល​អាគារមួយ។បុរស​រងគ្រោះមានស្នាមអារបំពង់ក​ ស្នាមចាក់ត្រង់សៀតផ្កា ​និងស្នាមរបួសចំនួន ២កន្លែងទៀត​នៅចំដើមទ្រូងខាងឆ្វេងរបស់គាត់។ ពេលទៅដល់កន្លែងកើតហេតុ គេឃើញជនរងគ្រោះ​​ដេក​ស្លាប់ដោយផ្កាប់មុខ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថានៅលើខ្លួនបុរសរងគ្រោះ ប៉ូលិសរកមិនឃើញឯកសារពាក់ព័ន្ធដែលអាចបញ្ជាក់អត្តសញ្ញាណ​របស់​គេបានទេ។ នៅជិតជនរងគ្រោះគេឃើញមានកាំបិតមុតស្រួចមួយ ដបស្រាមួយកំប៉ុង និងស្បែកជើងមួយគូ។ ឈាមរបស់ជនរងគ្រោះបានហូរតាំងពីដំបូលអគារធ្លាក់មកដល់ជាន់ទី៣។ បុរសជនជាតិឥណ្ឌាម្នាក់ទៀតដែល​ត្រូវបានគេស្គាល់ថាឈ្មោះ Shyam Sagar Singh អាយុ ៣៥ឆ្នាំត្រូវបានគេរកឃើញ​នៅខាងមុខបន្ទប់ដោយមាន​របួសយ៉ាងធ្ងន់ធ្ងរនៅត្រង់កជើងខាងស្តាំរបស់គាត់  ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Vajira ភ្លាមៗ។ 

រូបតំណាង

ស្ត្រី​ម្នាក់ដែលរស់នៅជាន់ទី៣ បានប្រាប់ប៉ូលិសថានាងបានឮសំឡេងយ៉ាងខ្លាំងចេញពីជាន់ខាងលើហើយគិតថាមានគេគោះអ្វីមួយ។ មួយសន្ទុះក្រោយស្រាប់តែមានគេមកគោះទ្វារបន្ទប់នាង។ នៅពេលបើកទ្វារ នាងបានឃើញបុរសម្នាក់ហូរឈាមនៅត្រង់ជើងយ៉ាងខ្លាំង​។ បុរសនោះស្នាក់នៅក្នុងបន្ទប់ទល់មុខ​នាង។ នាងបានទូរសព្ទទៅប៉ូលិសហើយក្រោយមកក៏ដឹងថាមានបុរសម្នាក់ទៀត​ស្លាប់នៅលើដំបូល។ ​ស្ត្រីនោះបាននិយាយថា បុរសទាំង ២នាក់នោះស្នាក់នៅបន្ទប់តែមួយ ប៉ុន្តែនាងមិនដែលឮពួកគេឈ្លោះគ្នាទេ។ ​លោក Krit Kanchana ប្រធានមន្ត្រីប៉ូលិសតំបន់ Tao Poon បាន​ឆែកវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាព​ហើយបានឃើញបុរសជនជាតិឥណ្ឌា​ម្នាក់ផ្សេងទៀត​បានមកដល់អគារមុនពេលកើតហេតុ បន្ទាប់មកបុរសនោះបានចាកចេញទៅវិញ។ ប៉ូលិសកំពុងស្វែងរកបុរសម្នាក់នោះដើម្បីសាកសួរចម្លើយ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9415300