នៅចុងខែកក្កដានេះនៅពេលដែលក្រុមហ៊ុន Realme ប្រកាសលទ្ធផលគួរឱ្យចាប់អារម្មណ៍មួយចំនួនរួមទាំងចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនទូទាំងពិភពលោក ៤០លាននាក់ ហើយត្រឹមតែ ៥សប្តាហ៍ក្រោយមក ក្រុមហ៊ុនបានបន្ថែមនៃចំនួន ៥លានទៀត ដែលសរុបអ្នកប្រើប្រាស់ចំនួន ៤៥លាននាក់ ។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គម Weibo តែមួយថ្ងៃមុនការបង្ហាញរបស់ស្មាតហ្វូនស៊េរីថ្មី Realme X7 និង Realme X7 Pro ។ ជាមួយនឹងទូរសព្ទទាំងពីរស៊េរីនេះមើលទៅគួរអោយចាប់អារម្មណ៍ទាំងខាងក្នុង និងខាងក្រៅ ហើយចំនួនអ្នកប្រើប្រាស់ទំនងជាកើនឡើងខ្ពស់ជាងនេះទៀត ។
ក្រុមហ៊ុន Realme បានបង្ហាញរួចមកហើយថានឹងមានផែនការប្រកបដោយមហិច្ឆតាក្នុងការឈានដល់ការលក់ស្មាតហ្វូនចំនួន ៥០លានគ្រឿងនៅឆ្នាំ២០២០នេះ ហើយជាមួយនឹងការបន្ថែមថ្មីដូចជា Realme 7 និង Realme 7 Pro ដែលនឹងឈានមុខគេក្នុងពេលឆាប់នេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena