Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិន បញ្ជូនផ្កាយរណបចុងក្រោយ​ដោយជោគជ័យ ដើម្បីប្រកួតប្រជែង​ប្រព័ន្ធ GPS

ចិនទទួលបានជោគជ័យ ​នៅក្នុងការបាញ់បង្ហោះ​ផ្កាយរណបចុងក្រោយ ​ឲ្យចូលទៅក្នុង​គន្លង​​ប្រព័ន្ធ​​​នាំផ្លូវ BeiDou-3 ហើយនេះជាការរីកចម្រើនថែមមួយកម្រិតទៀត​របស់ប្រទេសចិន​ នៅក្នុងវិស័យអវកាស​។

សារព័ត៌មាន BBC បានផ្សាយថា ការបាញ់បង្ហោះផ្កាយរណបចុងក្រោយនេះ​ ធ្វើឡើង​នៅថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២០ ។ ចាប់ពីពេលនេះ​ ចិនលែងពឹងផ្អែក​លើ​រដ្ឋាភិបាលអាមេរិក​ ដែលគ្រប់គ្រង​ប្រព័ន្ធ​កំណត់​ទីតាំងសកល ឬ GPS នោះទៀតហើយ។

បណ្តាញនេះបង្កើតឡើង ​ដោយផ្កាយរណប​ចំនួន​៣៥គ្រឿង មានតម្លៃប្រហែល​១០​កោដិដុល្លារអាមេរិក​ ហើយ វានឹងផ្តល់​នូវការនាំផ្លូវ ​នៅទូទាំងសកលលោក ។ 

ការបាញ់បង្ហោះផ្កាយរណបទាំងនេះ​ បានកើតឡើង ចំពេលស្ថានការណ៍តានតឹង ​រវាង​ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធ​នឹងជំងឺរាតត្បាតកូវីដ​១៩ បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហានៅ​​ហុងកុង ផងដែរ។ 

ការ​បាញ់បង្ហោះផ្កាយរណបចុងក្រោយនេះ មានគម្រោងតាំងពីសប្តាហ៍មុន ប៉ុន្តែត្រូវបានពន្យារពេល​ បន្ទាប់រកឃើញបញ្ហាបច្ចេកទេស​ នៅត្រង់​គ្រាប់រ៉ុក្កែត ក្នុងការបាញ់សាកល្បង​ មុនពេលបាញ់បង្ហោះ​ចាប់ផ្តើម ។ 

ផ្កាយរណបជំនាន់ទី៣ Beidou Navigation Satellite System (BDS) នេះ ត្រូវជំនួស​​​​ផ្កាយរណប​រុស្ស៊ី (Russia’s GLONASS), ​ប្រព័ន្ធផ្កាយរណប (European Galileo) និងប្រព័ន្ធផ្កាយរណបរបស់អាមេរិក ( America’s GPS)​  ​ដែលចិនធ្លាប់ពឹងផ្អែក ​នាពលកន្លងមក។ 

ផែនការនាពេលអនាគតរបស់ចិន ត្រូវបានមើលឃើញថា ផ្កាយរណបនេះនឹងគាំទ្រដល់ប្រព័ន្ធដែលអាចចូលដំណើរការបាន និងមានលក្ខណៈកាន់តែប្រសើរ។ បើតាមគម្រោង ក៏អាចភ្ជាប់អ៊ីនធើរណេត នៅឆ្នាំ២០៣៥ ជាមួយនឹងផ្កាយរណប BDS ផងដែរ ។ 

កម្មវិធីអវកាសរបស់ប្រទេសចិន ទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ខណៈទីក្រុងប៉េកាំងបានចំណាយថវិកា​យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រទេសចិន។

ក្នុងឆ្នាំ២០០៣ ប្រទេសចិនបានក្លាយជាប្រទេសទី៣ ដែលបានធ្វើបេសកកម្មអវកាសផ្ទាល់ខ្លួន ។ ចាប់តាំងពីពេលនោះមក ចិនបានសាងសង់ស្ថានីយអវកាសពិសោធន៍មួយ ហើយបានបញ្ជូនយានរុករកចំនួនពីរគ្រឿង ទៅកាន់ឋានព្រះចន្ទ។

គោលដៅនេះ ត្រូវបានគេមើលឃើញថា ជាការរៀបចំឡើង ដើម្បីបង្កើតស្ថានីយអវកាសអចិន្រ្តៃយ៍ ការហោះហើររបស់នាវិកដែលមានសក្តានុពលទៅកាន់ឋានព្រះចន្ទ ហើយនិងការប៉ុនប៉ងដំបូងដែលអាចធ្វើទៅបាន គឺការបញ្ជូនយាន Orbiter និងយាន Rover ទៅកាន់ភពព្រះអង្គារ ។

បន្ទាប់ពីនេះ ចិននឹងក្លាយជាអ្នកប្រជែងដ៏ក្លៀវក្លាបំផុតជាមួយអាមេរិក នៅក្នុងវិស័យរុករកអវកាស។ ទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាន់តែតានតឹងទៅៗ នៅក្នុង​បញ្ហាមួយចំនួន ចាប់តាំងពីដើមឆ្នាំ២០២០មក ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក បានរិះគន់ចិនម្តងហើយម្តងទៀត ចំពោះការផ្ទុះឡើងវីរុសកូវីដ១៩ ។

ជាការឆ្លើយតបទៅនឹងច្បាប់សន្តិសុខថ្មី នៅហុងកុង ដែលត្រូវបានស្នើដោយទីក្រុងប៉េកាំង នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសថា លោកនឹងបញ្ឈប់ការអនុគ្រោះដល់ទីក្រុងហុងកុង ក្នុង​កិច្ចការពាណិជ្ជកម្ម និងការធ្វើដំណើរ ។

នៅសប្តាហ៍នេះ ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង បន្ទាប់ពីអតីតទីប្រឹក្សាសន្តិសុខជាតិលោក ចន ប៊ូលតុន បានសរសេរ នៅក្នុងសៀវភៅថ្មីរបស់លោកថា លោក ដូណាល់ ត្រាំ បានស្វែងរកជំនួយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឡើងវិញ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9415185