Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមជីហាត វាយប្រហារមូលដ្ឋានកងទ័អាកាសរុស្ស៊ី នៅប្រទេសស៊ីរី

ក្រុមឧទ្ទាមជីហាត កាលពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានវាយប្រហារទៅលើមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី នៅ Hmeimim  ស្ថិតក្នុងប្រទេសស៊ីរី ។ នេះបើតាមគេហទំព័រ AMN ចេញផ្សាយ នៅថ្ងៃទី២៣ ខែមិថុនា។

បើតាមសេចក្ដីរាយការណ៍ពីខេត្ត Latakia បានឲ្យដឹងថា កងទ័ពអាកាសស៊ីរី និងរុស្ស៊ី បានធ្វើសកម្មភាព នៅមូលដ្ឋានកងទ័ពអាកាស Hmeimim និងយោធភូមិភាគ SAA នៅជិត

ទីក្រុង Jableh ។ ក្រុមឧទ្ទាមជីហាត​តែងតែព្យាយាមវាយប្រហារ ដោយមីស៊ីល ទៅលើតំបន់នោះ។

ប្រភពព័ត៌មាន នៅក្នុងទីក្រុង Jableh បានថ្លែងថា កាលពីយប់កន្លងទៅនេះ អ្នករស់នៅទីក្រុងនេះ បានភ្ញាក់ឡើងទាំងការភ័យខ្លាច ដោយសារឮសំឡេងមីស៊ីលផ្ទុះលាន់កងរំពង។ ការវាយប្រហារនេះត្រូវគេចាត់ទុកថា ជាសកម្មភាពរបស់ក្រុមឧទ្ទាមជីហាត។

ទោះជាយ៉ាងណា ការវាយប្រហារនោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាត​ទ្រង់ទ្រាយធំនោះឡើយ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9415149