ប៉ូ
កំពង់ស្ពឺ៖សមត្ថកិច្ចខេត្តបានបញ្ជូនប្រពន្ឋនិងប្រុសសាហាយទៅតុលាកានៅរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០២០។
មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាស្ត្រីដែលនាំប្រុសសាហាមកចាំកាប់ប្តីនោះមានឈ្មោះ ឃឺន ស្រីរដ្ឋ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះ។រស់នៅក្នុងភូមិអង្គតាឯកឃុំភ្នំតូចស្រុកឧដុង្គ
បានប្រើល្បិច អោយប្តីឈ្មោះ ជឿន ធារ៉ា អាយុ ១៧ឆ្នាំ (ប្តី) រស់នៅ ភូមិ អង្គតាឯក ឃុំ ភ្នំតូច ស្រុកឧដុង្គ ថាឲ្យជូនទៅហូបមីហិរ នៅផ្សារថ្នល់ទទឹង លុះដល់ម៉ោង៨យប់ទើបត្រឡប់ទៅវិញ។ខណៈនោះឈ្មោះ ស្រីរដ្ឋបានទូរសព្ទ័ហៅ ឲ្យឈ្មោះ ធីម ធា ហៅ ហ័ង អាយុ២០ឆ្នាំ
មកសម្លាប់ប្តីខ្លួន ជិះតាមផ្លូវ ៥១ដល់ចំណុចខាងត្បូង វត្តអង្គតាឡិកស្ថិតក្នុងភូមិអង្គតាឡឹកឃុំសំបូរស្រុកសំរោងទងដោយជនសង្ស័យ
ឈ្មោះ ធា ជិះម៉ូតូ ម៉ាកវេវ ពណ៌ ខៀវ គ្មានស្លាកលេខដល់ចំណុចខាងលើ។ប្រភពបានបន្តថាជនសង្ស័យបានឃាត់ ម៉ូតូជនរងគ្រោះ រួចឈ្មោះស្រី រដ្ឋ ចុះពីម៉ូតូ ក៏
យកដាវកាប់ លើឈ្មោះ ជឿន ធារ៉ា តែកាប់មិនត្រូវជនរងគ្រោះដោយសារជនរង
គ្រោះមានការសង្ស័យជាយូរមកហើយទើបព្យាយាមរត់គេចខ្លួន។
ចំណែកជនសង្ស័យបានដឹកឈ្មោះ ស្រីរដ្ឋ មកលេងសួនច្បារខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំងពីរនាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនិងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ៖សួង សាម